(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមតាមដានភាពយន្តខ្មែរ ប្រាកដជាស្គាល់តួស្រីទឹកមុខកាចឆ្នាស់ កញ្ញា ប៊ូ ច័ន្ទដាណែត ច្បាស់ហើយ ខណៈជានិច្ចកាល​នាងតែងតែទទួលបានតំណែងជាតួឈ្នានីសក្នុងសាច់រឿង ព្រោះត្រូវនឹងទម្រង់មុខពីធម្មជាតិ។ តែយ៉ាងណា ទោះបីជាក្នុងសាច់រឿងនាងមានចរិកកាច់ឆ្នាស់ ក៏ពិតមែន តែទស្សនិជនភាគច្រើនប្រហែលជាមិនទាន់ជ្រាប់នោះទេ ថាចរិកពិតរបស់នាងយ៉ាងណានោះ ហើយក៏មានទស្សនិកជនមួយចំនួនក៏កំពុងចង់ដឹងពីរឿងនេះផងដែរ។ ដូច្នេះដើម្បីឲ្យអ្នកគាំទ្រជ្រាប់កាន់តែច្បាស់ ពីចម្ងល់ទាំងនេះ​ នាងនឹងមកបង្ហាញដល់ទស្សនិកជនតាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ សម្តែងស្រី ប៊ូ ច័ន្ទដាណែត ជាតារាទើបតែ ប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន តែនាងហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន មិនចាញ់តារាសម្តែងផ្សេងៗប៉ុន្មានទេ ជាពិសេសលេធធ្លោរខ្លាំង ក្រោយសម្តែងតួកាចឆ្នាស់ ឈ្នានីសក្នុងរឿង «ផ្កាថ្ម» ដែលបញ្ចាំងហើយ និងរឿង «មុខកាំបិតមុខស្នេហ៍» ដែលកំពុងបញ្ចាំងតាមកញ្ចក់ទូរទស្សន៍សព្វថ្ងៃ។ ការមានភាពលេចធ្លោរទាំងនេះ ត្រូវបានទស្សនិកជនមើលឃើញថា ក្រៅពីរូបសម្រស់ នាងក៏មានសមត្ថភាពពិសេសៗជាច្រើនផងដែរ។

តែយ៉ាងណា រាល់អាថ៌កំបាំងផ្សេងៗ ដែលទស្សនិកជនមិនទាន់បានជ្រាប ក៏ដូចជាចម្ងល់ខាងលើនេះ ព្រមទាំងជីវិតក្នុងវិស័យសិល្បៈយ៉ាងណានោះ កញ្ញា ប៊ូ ច័ន្ទដាណែត នឹងបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕