(ម៉ាឌ្រីដ)៖ លោក Javier Tebas ប្រធានក្របខណ្ឌ La Liga នៃប្រទេសអេស្ប៉ាញបានលើកឡើងថា កីឡាករខ្សែប្រ យុទ្ធ Antoine Griezmann នឹងមិនអាចផ្ទេរចេញពីក្លឹប FC Barcelona បានទៀតទេ ក្រោយផ្ទុះរឿងប្តឹងផ្តល់ពីក្លឹប Atletico Madrid នៅអំឡុងរដូវកាលដោះដូរកីឡាករនាពេលថ្មីៗនេះ។

ករណី២ ដែលលោក Tebas បានទទួលបណ្តឹងដូចទៅនឹង FIFA ផងដែរ ដោយទី១ តម្លៃទិញផ្តាច់កិច្ចសន្យារបស់ Griezmann មានការធ្លាក់ចុះពី ២០០លានអឺរ៉ូ មកនៅត្រឹម ១២០លានអឺរ៉ូ និងទី២ FC Barcelona បានលួចទាក់ទង កីឡាករបារាំងស្ងាត់ៗតាំងពីខែមីនា ឆ្នាំ២០១៩ មុនពេលរដូវកាលដោះដូរកីឡាករបើកទ្វារនៅថ្ងៃទី០១ ខែកក្កដា។

លោក Tebas បានថ្លែងគូបញ្ជាក់ប្រាប់ Onda Cero ថា «La Liga កំពុងពិនិត្យទៅលើលទ្ធភាព និងសេចក្តីសម្រេចទៅ លើរឿងដែលបានកើតឡើង ហើយវាអាចនឹង block កីឡាកររូបនេះមិនឲ្យផ្ទេរចេញទៅណាក្រៅពីលេងឲ្យ Barcelona រហូតដល់ចូលនិវត្តន៍ ប្រសិនបើករកឃើញមានកំហុសមែននោះ»

យ៉ាងណាក៏ដោយ សមាជិកជួយឲ្យបារាំង ឈ្នះ FIFA World Cup 2018 Antoine Griezmann បានចូលលេងក្នុងក្លឹបថ្មី FC Barcelona ១ប្រកួតមកហើយ ក្នុងជំនួបមិត្តភាពអន្តរជាតិដែលចាញ់ Chelsea ២-១ ដែលត្រូវបានធ្វើឡើងនៅប្រទេសជប៉ុន៕