(សិង្ហបុរី)៖ ប្រទេសសិង្ហុបុរី បានរឹបអូសយកភ្លុកដំរីចំនួន ៨,៨ តោន ដែលជាចំនួនដ៏ធំបំផុត មិនធ្លាប់មានពីមុនមក ចេញពីកុងទឺន័រ ដែលដឹកជញ្ចូនទៅប្រទេសវៀតណាម។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មាន​ CGTN នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

អាជ្ញាធរ ប៉ាន់ស្មានថា ភ្លុកទាំងនោះ បានមកពីដំរីអាហ្រ្វិកចំនួនជិត ៣០០ ក្បាល ដែលមានតម្លៃ ១២.៩ លានដុល្លារ។ អ្នកត្រួតពិនិត្យ ក៏បានស្វែងរកឃើញ​ស្រកានៃសត្វពង្រូលចំនួន ១១.៩ តោន ផងដែរ។ ស្រកាទាំងនោះ គឺបានមកពីថនិកសត្វជិតផុតពូជប្រមាណ២,០០០ក្បាល ដែលមានតម្លៃប្រហែល ៣៥.៧ លានដុល្លារ។ អាជ្ញាធរ បានឲ្យដឹងថា សត្វពង្រូល គឺជាថនិកសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតនៅលើពិភពលោក។ ស្រការបស់វា ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងឱសថបុរាណ ជាដើម៕