(ភ្នំពេញ)៖ ពិធីចាប់ឆ្នោតបែងចែកគូប្រកួតវគ្គ ៨ក្រុមចុងក្រោយ (វគ្គ ១/៤) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ បានបញ្ចប់ហើយ ខណៈការប្រកួតនឹងចាប់ផ្ដើមនាខែសីហា ឆ្នាំ២០១៩ ខាងមុខ។

ចំពោះលទ្ធផលចាប់ឆ្នោតខាងលើ សុទ្ធតែជាគូជក់ចិត្តរួមមាន៖ ក្រុមវិសាខា ប៉ះក្រុមគិរីវង់សុខសែនជ័យ, ក្រុមសូលទីឡូអង្គរ ជួបក្រុមបឹងកេត, ក្រសួងការពារជាតិ ប៉ះភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមអង្គរថាយហ្គឺរ។

គួរដឹងថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ដោយក្រុមនីមួយៗ ត្រូវជួបគ្នា ២ជើង តាមរយៈការធ្វើម្ចាស់ផ្ទះម្ដងម្នាក់ ដើម្បីកំណត់ក្រុមឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែករណីប្រកួត ២ជើង ឬស្មើនឹង ១៨០នាទីស្មើគ្នា នឹងមិនមានការប្រកួតបន្ថែម ១៥នាទី ២ដងនោះទេ គឺទាត់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង។ នេះបើតាមការបញ្ជាក់របស់លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា៕