(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ថ្នាក់ជាតិ ឆ្នាំ២០១៩ នេះ កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ មានរហូតទៅ ៤រូប គិតត្រឹមការប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

កីឡាកររកបានគ្រាប់បាល់ ច្រើនជាងគេទាំង ៤រូបនោះរួមមាន៖

១៖ កីឡាករ វ៉ា ខ្វិនទីន ពាក់លេខ១០ រកបាន ១១គ្រាប់ (ភ្នំពេញក្រោន)។
២៖ កីឡាករ ចាន់ វឌ្ឍនាកា ពាក់លេខ១១ រកបាន៤គ្រាប់ (បឹងកេត)។
៣៖ កីឡាករ រ៉ីង ប៊ុនហៀង ពាក់លេខ១២ រកបាន៤គ្រាប់ (ក្រសួងការពារជាតិ)។
៤៖ កីឡាករ លី សារ័ត្ន ពាក់លេខ១៦ រកបាន ៤គ្រាប់ (សូទីឡូអង្គរ)៕