(ប៉ារីស)៖ នាវាមុជទឹករបស់បារាំងដែលមានឈ្មោះថា Minerve មានផ្ទុកមនុស្ស ៥២នាក់ ដែលបានលិចនៅក្រោមបាតសមុទ្រ កាលពី៥០ឆ្នាំមុន នៅឆ្នាំ១៩៦៨ ត្រូវបានរកឃើញ​នៅឆ្នេរ​សមុទ្រនៃប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

នាវាមុជទឹកនេះ ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ នៅបាតសមុទ្រមេឌីទែរ៉ាណេ ក្នុងជម្រៅ ២,៣៧០ម៉ែត្រ និងក្នុងចម្ងាយ៤៥ គីឡូម៉ែត្រពីទីក្រុង Toulon ប្រទេសបារាំង។ ហេតុផលនៃការលិចនាវាមុជទឹក គេនៅតែមិនទាន់រកឃើញនៅឡើយ។

សូមរំឭកថា នាវាមុជទឹក Minerve ដែលមានផ្ទុកនាវិក ៥២នាក់ ត្រូវបានលិច នៅអំឡុងពេល​ដែលចេញធ្វើលំហាត់សម នៅសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៦៨៕