(ភ្នំពេញ)៖ អ្នកគ្រូបង្វឹក ម៉ៅ សាវីន រួមជាមួយជំនួយការ ២រូបទៀតមាន លោក គីម លាបហ្វុង និងអ្នកគ្រូ ង៉ែន សម្រស់ នឹងត្រូវដឹកនាំក្រុមកីឡាករចំនួន ១៥នាក់ដើម្បីទៅចូលរួមពានរង្វាន់មិត្តភាពអន្តរជាតិដែលគ្រោងចាប់ផ្តើមពីថ្ងៃទី២ ដល់ ៩ សីហា នៅទីក្រុង Xianghe ខេត្ត Hebei ប្រទេសចិន។

សម្រាប់ក្រុមយុវជនអាយុក្រោម១២ឆ្នាំក្រោន នឹងក្លាយជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ានផ្សេងទៀត ត្រូវទៅចូលរួមពានរង្វាន់ Soong Ching Ling Cup 2019 នៅប្រទេសចិន ដើមខែសីហាខាងមុខនេះ។

បញ្ជីឈ្មោះកីឡាករចំនួន ១៥នាក់នោះរួមមាន៖
ការពារ៖ ត្រាយ លីហួរ, តាន់ វីរៈប៉ុនហាក់រិទ្ធ, បូ ម៉ាន់ដេ, ទូច បូរិទ្ធ។
បម្រើ៖ គុយ បញ្ញា. ហត គីមឡុង, វ៉ាន់ ច័ន្ទដេទ, ឈុំ សុចិត្រា, ឡាត់ ពន្លឺ, បែ ជាមីង។
ប្រយុទ្ធ៖ ព្រែក សិរីបុត្រ, សុខ សេរីសម្បត្តិ, ប៊ុន ច័ន្ទតារារាជ។
អ្នកចាំទី៖ អ៊ុក គីមឆេង, ឃីវ ច័ន្ទសេរីរិទ្ធ។

គួរបញ្ជាក់ផងថា ការប្រកួតនឹងមានការចូលរួមពីក្រុមមកពីតាមបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាកម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងរៀតណាម បូករួមចិនជាម្ចាស់ផ្ទះ៕