(អង់គ្លេស)៖ សត្វឆ្កែអត្តពលិកជាច្រើនក្បាល រួមជាមួយនឹងម្ចាស់ចិញ្ចឹម បានចូលរួមកម្មវិធីប្រកួតប្រជែងឆ្កែជិះរលកប្រចាំឆ្នាំ របស់ចក្រភពអង់គ្លេស នៅឆ្នេរខ្សាច់ភាគខាងត្បូងនៃប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យសប្ដាហ៍នេះ។

ព្រឹត្ដិការណ៍​ចម្បង​ការ​ប្រកួត​ឆ្កែ​ជិះ​រលក​ឆ្លងកាត់​កម្ដៅ​ត្រូវ​បាន​ប្រារឰ​​​នៅ​ថ្ងៃ​ទី២១​។ ឆ្កែ​ជ័យលាភី​ ត្រូវ​បាន​វិនិច្ឆ័យ​លើ​ជំនាញ​ប្លែកៗ​រួម​ទាំង​រយៈពេល​ និង​ភាព​ជឿជាក់។ ​ចំពោះ​ឆ្កែ​មិន​ទទួល​ជ័យជម្នះ​ក៏​ទទួល​បាន​នូវ​មេដាយ​​កិត្ដិយស​ដែរ។

សត្វ​សុនខ​អត្ដពលិក​ដ៏ខ្លាំង​ប្រចាំ​ប្រទេស ​បាន​មក​​ប្រកួត​ពេញ​មួយ​ចុង​សប្ដាហ៍​។ ហ្វូង​ឆ្កែ​ប្រកួត​ជិះ​រលក​ទាំងនោះ​ក៏​នឹង​មាន​វេលា​ជួបជុំ​ពិធី​​ជប់លៀង​ដ៏​រីករាយ​ផង​ដែរ​។ នៅឆ្នាំនេះឆ្កែចំនួន១៦ បានក្លាយជាម្ចាស់ជ័យលាភី ក្នុងការប្រកួតជិះរលកប្រចាំឆ្នាំ៕