(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុប្រចាំសប្តាហ៍ទី១៦ នៃក្របខណ្ឌលីគកំពូលកម្ពុជា MCL 2019 ក្រុមព្រះខន័រាជស្វាយរៀង នៅតែបន្តឈរលើកំពូលតារាងបណ្តោះអាសន្ន ក្រោយពីបានយកឈ្នះក្រុមគីរីវង់សុខសែនជ័យ ២-១ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ដែលការប្រកួតធ្វើឡើងនាកីឡដ្ឋានស្វាយរៀង ខណៈក្រុមការពារជើងឯក ណាហ្គាវើលដ៏ ឈរលេខ ២មាន៣៧ ពិន្ទុ។

សម្រាប់លទ្ធផលការប្រកួតប្រចាំសប្តាហ៍ទី ១៦ នៃលីគកំពូលកម្ពុជា ២០១៩មាន៖
១៖ យុវជនបាទី.១៨ឆ្នាំ ១-៥ អគ្គីសនីកម្ពុជា
២៖ សូលទីឡូអង្គរ ០-១ អាស៊ីអឺរ៉ុបយូណាយធីត
៣៖ បឹងកេត ១-១ អង្គរថាយហ្គឺ
៤៖ នគរបាយជាតិ ១-៣ ណាហ្គាវើលដ៏
៥៖ ខេត្តកំពង់ចាម ២-៤ ក្រសួងការពារជាតិ
៦៖ ក្រុមវិសាខា ៤-៣ ភ្នំពេញក្រោន
៧៖ ព្រះខ័នរជាស្វាយរៀង ២-១ គីរីវង់សុខសែនជ័យ

បញ្ជាល់ផងថា សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរលើកំពូលតារាងបណ្តោះអាសន្នដោយមាន ៤២ពិន្ទុ និងក្រុមការពារតំណែងជើងឯក ណាហ្គាវើលដ៏ មាន ៣៧ពិន្ទុឈរលេខ២ គ្រាដែលក្រុមយុវជនបាទី.១៨ឆ្នាំ និងក្រុមខេត្តកំពង់ចាម បន្តស្ថិតនៅបាតតារាង ដោយតែ ៣ពិន្ទុម្នាក់ប៉ុណ្ណោះ៕