(សេអ៊ូល)៖ បន្ទាប់ពីរៀបការអស់រយៈពេល១ឆ្នាំ និង៨ខែ រួចមក Song Joong Ki និង Song Hye Kyo បានសម្រេចធ្វើការលែងលះស្របតាមច្បាប់ជាផ្លូវការ នៅតុលាការគ្រួសារក្រុងសេអ៊ូល នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩នេះ។

មន្រ្ដី មកពីតុលាការគ្រួសារសេអ៊ូល បាននិយាយថា «ពួកយើងមិនអាចបរិយាយច្រើនទេពីព័ត៌មាននៃការយល់ព្រមលែងលះនេះ»។ ក្រោយពេលសម្រេច​​ចិត្តលែងលះជាផ្លូវការ ភ្នាក់ងាររបស់ Song Hye Kyo បានបញ្ចេញសេចក្ដីប្រកាសមួយលើការលែងលះរបស់តារាស្រីរូបនេះ។

ទីភ្នាក់ងារUAA បានបញ្ចេញថ្លែងការណ៍ថា «ការលែងលះរបស់តារាសម្ដែង Song Hye Kyo ត្រូវធ្វើឡើងនៅថ្ងៃទី២២ នៅតុលាការគ្រួសារសេអ៊ូល។ ពួកយើងចង់​ផ្ដល់ដំណឹងទៅដល់អ្នកទាំងអស់គ្នាថា ការលែងលះត្រូវបានធ្វើឡើងរួចរាល់ ជាមួយនឹងការព្រមព្រៀងរបស់ភាគីទាំងសងខាង លើការលែងលះ ដោយគ្មាន​ការបែងចែកទ្រពសម្បត្តិ ឬអចលទ្រព្យនោះទេ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ Song Joong Ki បានដាក់បណ្ដឹងលែងលះជាមួយ Song Hye Kyo៕