(ឡាវេហ្គាស់)៖ ខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao នឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA «Super» World Welterweight Championship ពីជើងខ្លាំងអាមេរិក Keith Thurman នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅសង្វៀន MGM Grand Garden Arena ដែលស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។

គូដណ្តេីមខ្សែក្រវាត់​ WBA រវាង​កីឡាករ​ Manny Pacquiao និង​ Keith Thurman គឺជាគូទី៦​ នៅសង្វៀន​ MGM Arena ក្នុងការប្រកួត​ ១២ទឹក​ (៣នាទី/ទឹក)

ក្នុ ងជំនួបលើកទី១ រវាងជេីងខ្លាំងទាំងពីរ កីឡាករនិម្មិត្តរូបហ្វីលីពីន ដែលមានរហស្សនាម «Pac Man» ក៏មានដាក់ខ្សែក្រវាត់ WBA «Regular» Welterweight ដែលដណ្តើមបានពីកីឡាករអាហ្សង់ទីន Lucas Matthysse កាលខែកក្កដា ឆ្នាំ២០១៨ ផងដែរ បន្ថែមលើតម្លៃខ្លួនដែលទទួលបាន ២០លានដុល្លារដោយមិនគិតពីលទ្ធផលឈ្នះ ឬចាញ់ផងនោះ។

គួរបញ្ជាក់ផងថា នេះគឺជាការប្រកួតផ្លូវការលើកទី៧១ របស់បុរសវ័យ ៤០ឆ្នាំ Manny Pacquiao ហើយក៏ជាការប្រកួតលើកទី១២ របស់ Pac Man ផងដែរ ក្នុងការតតាំងជាមួយកីឡាករអាមេរិក ដោយក្នុងនោះធ្លាប់ចាញ់តែ ២ដងប៉ុណ្ណោះ ក្រោមកណ្តាប់ដៃរបស់កីឡាករ Timothy Bradley ដោយពិន្ទុកាលឆ្នាំ២០១២ និងចុងក្រោយចាញ់ពិន្ទុជើងខ្លាំងកំពូលឌឺ Floyd Mayweather កាលឆ្នាំ២០១៥ ទាំងចម្រូងចម្រាសក្នុងការប្រកួតចំនួន ១២ទឹកពេញដូចគ្នា។

កីឡាករ Keith Thurman វ័យ ៣០ឆ្នំាំមានរហស្សនាមថា «One Time» បានកំពុងកាន់កំណត់ត្រាប្រកួត ៣០ដងមិនដែលចាញ់ និងស្មើឡើយ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ២២ដងក្នុងចំណោមជ័យជម្នះ ២៩ដង និង ១ដង ឈ្នះដោយគូប្រជែងបោះបង់ការប្រកួត (no contest)៕