(បរទេស)៖ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីកំពូលចម្រៀងដ៏ល្បីអាមេរិក Taylor Swift បានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តខ្នាតធំ រឿង «Cats» ដោយបានចូលរួមសម្ដែងជាមួយតារាលំដាប់ល្បីៗជាច្រើនរូបទៀត ហើយនេះគឺជាលើកដំបូង ដែលតារាស្រីរូបនេះប្រឡូកចូលវិស័យភាពយន្តពិភពលោក។

ក្រៅពីតារាចម្រៀងលំដាប់ Taylor Swift ក៏មានតារាលំដាប់ល្បីៗជាច្រើនរូប មានដូចជាម្ចាស់ពានអូស្ការ Jennifer Hudson, Jason Derulo, Judi Dench និង Idris Elba ជាដើម។

យោងទៅតាមសារព័ត៌មាននៅអាមេរិក បានឲ្យដឹងថា តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះ បានចាប់ផ្ដើមប្រឡូកចូលអាជីពថ្មីៗមួយទៀត ក្នុងនាមជាតារាស្រីសម្ដែង​ភាពយន្តខ្នាតធំបែបតន្រ្ដីរឿង «Cats»។ លោក Andrew Lloyd Webber ដែលជាអ្នកតាក់តែងសាច់រឿងអះអាងថា «Cats» គឺផ្អែកចេញពីសៀវភៅកំណាព្យដ៏ល្បីល្បាញ របស់អតីតកវីនិពន្ធអាមេរិក លោក T.S. Eliot។

សូមជម្រាមថា ខ្សែភាពយន្តរឿង «Cats» នឹងត្រៀមចាក់បញ្ចាំងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕