(ចិន)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិត Drone ដ៏ល្បីល្បាញជាងគេ​បំផុត​មួយ​ក្នុង​ពិភពលោក បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវម៉ាស៊ីន Drone ហោះលើមេឃម៉ូឌែលថ្មីចំនួន២ ផ្សេងទៀត ដែលមានឈ្មោះហៅជាផ្លូវការថា Matrice 600 Pro និង Mavic Pro ជា Drone មានរូបរាង និងរចនាបថស្រដៀងទៅនឹង Drone ផ្សេងៗទៀតដែរ តែវាមិនមែនសម្រាប់មនុស្សទាំងអស់គ្នានោះទេ គឺវា​បង្កើត​ឡើងមានសុវត្ថិភាពខ្ពស់ សម្រាប់ការប្រើប្រាស់ក្នុងស្ថាប័នរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

បច្ចេកវិទ្យាដ្រូនថ្មីរបស់ក្រុមហ៊ុនចិន DJI ដែលបង្កើតឡើងសម្រាប់ប្រើប្រាស់ដោយស្ថាប័នរដ្ឋាភិបាលនានាជុំវិញពិភពលោក ត្រូវបានអាមេរិកទទួលស្គាល់ថា មិនមានបញ្ហាអ្វីនោះទេ៕