(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីកូរ៉េ Kim Hyun Chul បានជួបជាមួយប្រធានាធិបតីបង់ក្លាដេស Mohammad Abdul Hamid ដើម្បីពិភាក្សាពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីថ្ងៃទី១៤ កក្កដាកន្លងទៅ ដោយក្នុងនោះប្រធានាធិបតីបង់ក្លាដេស បានប្រាប់ថា ចៅៗរបស់លោកគឺជាអ្នកគាំទ្រ BTS ដែលជាក្រុមតារាចម្រៀងK-Pop ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយព័ត៌មាន koreaboo នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានាធិបតីបង់ក្លាដេស បានស្នើរសុំ CD ដែលមានហត្ថលេខា BTS ដើម្បីទុកផ្ញើរចៅៗរបស់លោក ហើយលោកថែមទាំងបញ្ជាក់ថា ចៅៗរបស់លោកគឺជាអ្នកគាំទ្រក្រុមតារាចម្រៀង BTS យ៉ាងពេញទំហឹង។ លោកក៏បានសន្យាជាមួយចៅៗរបស់លោកថា នឹងនាំក្រុមចម្រៀង BTS ពីប្រទេសកូរ៉េ ទៅសម្ដែងនៅបង់ក្លាដេស នៅថ្ងៃណាមួយ។

អ្នក​គាំ​ទ្រ​នៅ​កូរ៉េ​របស់ក្រុម BTS ក៏​បាន​លើក​ឡើង​ថា សូម្បី​តែ​ការ​ប្រជុំ​បែប​ថ្នាក់​ជាតិយ៉ាងណាក្ដី ប៉ុន្តែ BTS នៅ​តែ​មាន​ឈ្មោះ​គ្រប់​ស្ថាន​ភាព​ទាំង​អស់​៕