(ប៉ារីស)៖ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទាហានរាប់ពាន់នាក់ត្រូវបានគេមើលឃើញថា បានដើរក្នុងក្បួនដង្ហែនៃការប្រារព្ធពិធីព្យុះហយាត្រាយោធា។ ក្នុងពិធីនោះផងដែរ
បុរសម្នាក់មានឈ្មោះ Franky Zapata ទទួលការចាប់អារម្មណ៍ជាខ្លាំងពីអ្នកចូលរួម បន្ទាប់ពីលោកបានជិះម៉ាស៊ីន​ Flyboard ហើយហោះហើរនៅលើអាកាស ក្នុងពិធីព្យុះហយាត្រាយោធានៃទិវា Bastille Day ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ គួរឲ្យដឹងថា Flyboard គឺជាម៉ាស៊ីនប្រភេទម្យ៉ាងដើរដោយប្រព័ន្ធរ៉េអាក់ទ័របាញ់ខ្យល់ ហើយមនុស្សដែលជាន់ពីលើវាអាច​បញ្ជា​ឲ្យហោះឡើងទៅលើបាន៕