(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី១៥ ក្នុងរដូវកាលឆ្នាំ២០១៩ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមសូលទីឡូអង្គរ ក្នុងលទ្ធផល ៦-១ ដោយបានបន្តឈរលើកំពូលតារាងពិន្ទុបណ្តោះអាសន្ន ដោយមាន ៣៩ពិន្ទុដែលការប្រកួតធ្វើឡើងនាកីឡដ្ឋានស្វាយរៀងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

សម្រាប់ការប្រកួតប្រជែងដែលមានក្រុមចំនួន ១៤ក្រុមចូលរួមនេះផងដែរការប្រកួតរវាងក្រុមភ្នំពេញក្រោន ក៏បានលត់ក្រុមយុវជនបាទី១៨ ក្នុងលទ្ធផល ១២-១ ដោយកីឡាករ Dzarma Bata រកបាន ៦គ្រាប់ស្ថិតជាកីឡាករស៊ុតបានច្រើនជាងគេប្រចាំសប្តាហ៍ទី១៥។

នេះជាលទ្ធផលការប្រកួតក្នុងថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់សប្តាហ៍ទី១៥ នៃលីគកំពូលកម្ពុជា៖
ការប្រកួតថ្ងៃទី១៣ ខែកក្កដាមាន
១៖ អាស៊ីអឺរ៉ុប យូណាយធីត ១-១ នគរបាលជាតិ
២៖ ក្រុមគីរីវង់សុខសែនជ័យ ១-៤ វិសាខា
៣៖ ក្រុមក្រសួងការពារជាតិ ០-១ ណាហ្គាវើល

ការប្រកួតថ្ងៃទី១៤ ខែកក្កដារួមមាន៖
១៖ អង្គរថាយហ្គឺរ ៤-០ ខេត្តកំពង់ចាម
២៖ ក្រុមបឹងកេត ៤-០ អគ្គិសនីកម្ពុជា
៣៖ ភ្នំពេញក្រោន ១២-១ យុវជនបាទី U18
៤៖ ព្រះខ័នរាជស្វាយរៀង ៦-១ សូលទីឡូអង្គរ៕