(សេអ៊ូល)៖ ក្រុមតារាចម្រៀង K-Pop គឺជាវិស័យដ៏ពេញនិយមមួយ នៅប្រទេសកូរ៉េខាងត្បូង ដែលទទួលបានការគាំទ្រពីគ្រប់ទីកន្លែង ហើយមានក្រុមតារាជាច្រើន បង្ហាញមុខជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅក្នុងចំណោមតារាទាំងនោះ មិនមែនសុទ្ធតែអាចរកចំណូលបានច្រើននោះទេ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាក្រុមតារាចម្រៀងទាំង ០៩ ដែលមានជាងគេ នៅក្នុងវិស័យ K-Pop នាពេលបច្ចុប្បន្ន។

១. GOT7
ដោយសារតែប្រគំតន្រ្ដីទេសចរណ៍ច្រើន ក្រុមGOT7 អាចទទួលបានអ្នកគាំទ្រយ៉ាងច្រើន ជុំវិញពិភពលោក។ មានការលក់អាល់ប៊ុម និងការថតស្បពពាណិជ្ជកម្ម ជាប្រភពធ្វើឲ្យក្រុមមួយនេះ អាចរកចំណូលបានច្រើន។

២. Red Velvet
ចំណូលបានមក​ពី​ស្ប៉ត​ពាណិជ្ជ​កម្ម​ និង​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ នៅ​ក្រៅ​ប្រទេស​ អាច​ជួយ​ឲ្យ​ពួក​គេរក​ចំណូល​បាន​។​

៣. Wanna One
អាល់​ប៊ុម​ស្ទូឌីយ៉ូ ដែល​ពួក​គេ​ចេញ​លក់​ដាច់​ខ្លាំង​ និង​ បន្ត​លក់​កាន់​តែដាច់​ ហើយអាល់​ប៊ុម​តូច​ផ្សេង​ទៀត​របស់​ពួក​គេ ​ក៏លក់​ដាច់​មិន​ណយ​ដែរ​។

៤. SEVENTEEN​
ក្រុមមួយនេះ​មាន​គំនិត​ប៉ិន​ប្រសព្វ ក្នុង​ការ​ចាត់​ចែង​តន្ត្រី​ទេសចរណ៍ ស្ប៉ត​ពាណិជ្ជកម្ម និង​គោល​ដៅ​ចង់​ចាប់យក​ទីផ្សារ​នៅ​ជប៉ុន​ ដើម្បី​បន្ថែម​ភាព​ជោគ​ជ័យ​ក្នុង​អាជីព​របស់​ខ្លួន​។​

៥. EXO
ពួក​គេ​រក​លុយ​ពី​ការ​លក់​ចម្រៀង​បាន​ច្រើន​ ហើយ​ក៏​ជោគ​ជ័យ​ជាមួយ​នឹង​តន្ត្រី​ទេសចរណ៍​ដែរ​។ ភាព​ប៉ិន​ប្រសព្វ​របស់​ពួក​គេ​សម្រាប់​ទីផ្សារ​នៅ​កូរ៉េ​ និង​ចិន​​ជួយ​ឱ្យ​ពួក​គេ​មាន​ឥទ្ធិពល​ខ្លាំង​។​

៦.TVXQ
ក្រុមដ៏ល្បីមួយនេះ កំពុងតែមានភាពល្បីល្បាញខ្លាំង ពិសេសនៅក្នុងប្រទេសជប៉ុន ជាកន្លែងដែលពួកគេ អាចបង្កើនចំណូលបានយ៉ាងច្រើន សម្រាប់ការប្រគំតន្រ្ដី។ ប្រទេសជប៉ុន គឺជាវិស័យតន្រ្ដីដ៏ធំបំផុតទី២ ដែលពួកគេអាចកើបចំណូល បន្ទាប់ពីសហរដ្ឋអាមេរិក។

៧. BLACKPINK
បើ​ទោះ​បី​ជា​ការ​លក់​ចម្រៀង​របស់​ពួក​គេ​ មិន​សូវ​កាក់​កប​គួរ​ឱ្យ​កត់​សម្គាល់​ដូច​ក្រុម​ចម្រៀង​ផ្សេង​ទៀត ​ក្នុង​តារាង​នេះ​ ពួក​​គេ​អាច​ធ្វើ​តន្ត្រី​ទេសចរណ៍​បាន​យ៉ាង​ល្អ​ដោយ​ខ្លួន​ឯង​ និងជោគ​ជ័យ​​របស់​ពួក​គេ​នៅ​ជប៉ុន​។​

៨. TWICE
ពួក​គេ​ជា​រាជិនី​ នៃ​វិស័យ​ចម្រៀង​កូរ៉េ​ ដែល​កាក់​កប​ទាំង​តន្ត្រី​ទេសចរណ៍​ ស្ប៉ត​ពាណិជ្ជ​កម្ម​ និង​ការ​លក់​ចម្រៀង​។ ទោះ​បី​ជា​ក្រុម​ចម្រៀង​ប្រុសភាគ​ច្រើន​​ លក់​ចម្រៀង​បាន​ច្រើន​ជាង​​ក្រុម​ចម្រៀង​ស្រី​ច្រើនក៏ពិតមែន​ ប៉ុន្តែ​ក្រុម​ TWICE អាចលក់ដាច់ មិន​ចាញ់​ក្រុមតារាចម្រៀង​បុរស​ប៉ុន្មានឡើយ​។

៩. BTS
មហាជនប្រាកដជា​ដឹង​ហើយ អំពីមូល​ហេតុ​​ដែលក្រុមតារាប្រុសមួយនេះ ឈរក្នុង​ចំណាត់​លេខ​​១​។ ពួកគេ​ល្អ​ស្ទើរ​គ្រប់​ផ្នែក​ មានទាំង​ការ​បំបែក​កំណត់​ចម្រៀង​ ខាង​ស្ប៉ត​ពាណិជ្ជ​កម្ម​ និងមាន​ក្រុម​ចម្រៀង​ផ្សេងៗ​ចង់​សហការ​ជាមួយ​ច្រើន ហើយ​ពួក​គេ​​មាន​ចំណុច​ល្អ​​ច្រើន​៕