(នីយ៉ុង)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ១.៨ពាន់លានផោន ស្មើនឹង ២.២៥ពាន់លានដុល្លារ ដើម្បីជាចែកជូនដល់បណ្តាក្រុមទាំង៣២ ដែលនឹងក្នុង ព្រឹត្តិការណ៍ UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខនេះ។

យោងតាមសារព័ត៌មាន BBC បានដែលបានដកស្រង់ចេញពីរបាយការណ៍ UEFA បានឲ្យដឹងថា កញ្ចប់ថវិកានេះក៏មិន ខុសគ្នាពីរដូវកាលមុននោះដែរ ដោយត្រូវបានបែងចែកទៅតាមដំណាក់កាលនីមួយៗមួយមានដូចជា៖

១/. ក្លឹបនីមួយៗ ក្នុងចំណោម ៣២ក្រុមដែលលេងក្នុងវគ្គចែកពូល Champions League នឹងទទួលបានប្រាក់ឧបត្ថម្ភ ១៧លានដុល្លារដោយស្វ័យប្រវត្តិ។
២/. ឈ្នះ១ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល នឹងទទួលបាន ៣.១៣លានដុល្លារ ខណៈស្មើ ទទួលបាន ១០ម៉ឺនដុល្លារ
៣/. ក្រុមឡើងមកដល់វគ្គ ១៦ក្រុមនឹងទទួលបាន ១០.៦៥លានដុល្លារ
៤/. ក្រុមឡើងដល់វគ្គ ៨ក្រុមចុងក្រោយ នឹងទទួលបាន ១២លានដុល្លារ
៥/. ក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ ៤ក្រុម) នឹងទទួលបាន ១៤លានដុល្លារ
៦/. ក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ នឹងទទួលបាន ១៧លានដុល្លារ
៧/. ក្រុមជើងឯក (Winner) នឹងទទួលបាន ៤.៥លានដុល្លារបន្ថែមទៀត។

បន្ថែមលើនេះ UEFA ក៏ត្រៀមកញ្ចប់ទឹកប្រមាណ ៥៨៩លានដុល្លារផ្សេងទៀត សម្រាប់ការចំណាយក្នុងការរៀបចំ យុទ្ធនាការដែលមានជារៀងរាល់ឆ្នាំនេះផងដែរ បូករួមទាំងការប្រកួតបើកឆាករវាង Liverpool ដែលជាជើងឯក UEFA Champions League ត្រូវប៉ះ Chelsea ជើងឯក UEFA Europa League ដើម្បីប្រជែងយកពាន UEFA Super Cup ដែលនឹងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០១៩ នៅប្រទេសតួកគីថែមទៀតផង៕

Advertising