(ខាយរ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល់ហ្សេរី និងទុយនេស៊ី សុទ្ធតែបានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2019 ដូចគ្នា បន្ទាប់ពីទម្លាក់គូប្រជែង កូឌីវ័រ និងម៉ាដាហ្គាស្កាក្នុងវគ្គ ៨ក្រុម នាយប់មិញនេះ ដែលមានប្រទេសអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ។

អាល់ហ្សេរី បានទម្លាក់កូឌីវ័រដែលមានកីឡាករសំខាន់ Wildfried Zaha និង Wildfried Bony ចេញពី Africa Cup ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទី និងនាទីបន្ថែម ១៥នាទី ២ដង ដោយត្រូវឡើងទៅប៉ះនីហ្សេរីយ៉ាក្នុងវគ្គ ៤ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ដូចគ្នានោះដែរនាយប់មិញនេះ សមាជិក FIFA World Cup 2018 ទុយនេស៊ី ក៏បានបំបាក់ម៉ាដាហ្គាស្កាក្នុងលទ្ធផល ៣-០ ផងដែរ ក្នុងខណៈវគ្គទី១ រយៈពេល ៤៥នាទី រក្សាលទ្ធផលស្មើគ្នា ០-០ ដើម្បីឡើងទៅប៉ះសេណេហ្គាល់ដែលជាក្រុមខ្លាំងជាមួយនឹងកីឡាករស្នូល Sadio Mane ផងនោះ៕

Advertising