(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ប្រទេសថៃ បានធ្វើការប្រកួតជ្រើសរើស បវរកញ្ញាតំណាងជាតិរបស់ខ្លួន «Miss Grand Thailand 2019» ដើម្បីជ្រើសរើសអ្នកឈ្នះតំណាងប្រទេស ទៅធ្វើការប្រកួត «Miss Grand International ២០១៩» នៅឯប្រទេសវេណេស៊ុយអេឡា។ ក្នុងនោះបេក្ខភាពដែលមកពីខេត្តចំនួន ៧៧ បាន មកបង្ហាញសម្រស់ និងសមត្ថភាព នៅលើឆាកដ៏ធំ ព្រមទាំងរំលេចខ្លួន ក្នុងឈុតសម្លៀកបំពាក់បុរាណ ដែលកែច្នៃឡើង មើលទៅពិតជាប្លែក​និងទាក់ទាញ។

ជាការពិតណាស់ បេក្ខភាពចូលរួមក្នុងការប្រកួត «Grand Thailand 2019» ដែលមកពីខេត្តចំនួន៧៧ បានគ្រងនូវឈុតសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ប្លែកៗពីគ្នា ខណៈដែលសម្លៀកបំពាក់នីមួយៗ ពិតជាមានការច្នៃប្រឌិតឡើង​យ៉ាងពិសេស គួរជាទីចាប់អារម្មណ៍​ ក្នុងក្រសែភ្នែកទស្សនិកជន។

ក្នុងនោះ គេសង្កេតឃើញមានឈុតចំនួន២០ ចម្លែកខ្លាំងជាងគេ ​ដែលទស្សនិកជនឃើញហើយ ចាប់អារម្មណ៍ ព្រោះមានលក្ខណៈពិសេស ​និងចម្លែក​ភ្នែក បើប្រៀបធៀបទៅនឹង​ឈុតផ្សេងៗទៀត។

ចង់ដឹងថា សម្លៀកបំពាក់ទាំងនោះ ចម្លែក​ភ្នែកខ្លាំងយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនានូវរូបភាពខាងក្រោមទាំងអស់គ្នា៖

Advertising