(ឆែក)៖ កូនសត្វតោBarbary ចំនួន ០២ក្បាល បានកើតនៅឯសួនសត្វមួយក្នុងប្រទេសឆែក ដែលជាជម្រកដ៏វិសេសមួយ សម្រាប់ពូជអំបូរសត្វតោដ៏កម្រ ដែលជិតត្រូវបានផុតពូជទៅហើយ។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១១​ ខែកក្កដា ឆ្នាំ ២០១៩។

កូនសត្វតោញី និងឈ្មោលទាំង ០២ក្បាលនេះ បានកើតនៅថ្ងៃទី ១០ ខែឧសភាកន្លងទៅ នៅឯឧទ្យាន Dvur Kralove ជាមួយមេរបស់វា ដែលមានឈ្មោះ Khalila។ កូនខ្លាទាំង ០២ ក្បាលនេះ គេមិនទាន់ដាក់ឈ្មោះឲ្យវានៅឡើយទេ។

អំបូរសត្វតោBarbary ឬហៅថា សត្វតោនៅអាហ្រ្វិកខាងជើង ត្រូវបានផុតពូជ ដោយសារតែសកម្មភាពរបស់មនុស្ស។ សត្វតោមួយចំនួន ត្រូវបានងាប់ នៅអំឡុងសម័យសង្រ្គាម ខណៈក្រោយមកការប្រមាញ់ បានចូលរួមចំណែកធ្វើឲ្យពួកវាផុតពូជទាំងស្រុង។

គេជឿថា សត្វតោដ៏កម្រប្រភេទBarbary ត្រូវបានផុតពូជ តាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ ហើយគេប៉ានស្មានថា មានចំនួនមិនដល់ ១០០ ក្បាល ផង ដែលនៅរស់រានមានជីវិត៕

Advertising