(ហ្វាំងឡង់)៖ ប្ដីប្រពន្ធ ១គូជនជាតិលីទុយអេនី បានឈ្នះការប្រកួតកម្រិតពិភពលោក «ប្តីអេវប្រពន្ធ» ដែលវិញ្ញាសានៃល្បែងនេះ គេតម្រូវឲ្យអ្នកចូលរួមដើរឆ្លងកាត់ទឹកត្រឹមចង្កេះ ហើយលោតផ្លោះឈើ ដែលគេដាក់នៅលើផ្លូវថែមទៀតផង។

គូស្នេហ៍ខាងលើបានប្រើល្បឿនវ៉ាដាច់គូប្រជែងដទៃទៀត ដើម្បីក្លាយជាជើងឯកក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ នេះបើតាមដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

លោក Vytautas Kirkliauskas និងភរិយា Neringa Kirkliauskiene បានរត់នៅលើចម្ងាយផ្លូវ ២៥៣.៥ម៉ែត្រ ដោយប្រើថេរវេលា ១នាទី និង ៦.៧២វិនាទី។ ពានរង្វាន់ចំនួន៣ ត្រូវបានគេប្រគល់ឲ្យគូស្នេហ៍ ៣គូដំបូង ដែលបានឆ្លងកាត់វិញ្ញាសាខ្សែបន្ទាត់នៅវគ្គផ្ដាច់ព្រ័ត្ររួមមានពាន គូស្នេហ៍ដែលមានប្រជាប្រិយភាព គូស្នេហ៍ស្លៀកពាក់សិចស៊ី និងគូស្នេហ៍ដែលមានមាឌមាំមួន។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រចាំនេះគឺមានគូស្នេហ៍មកពីប្រទេសជាច្រើនចូលរួម ដែលត្រូវបានប្រារព្ធធ្វើឡើងនៅភាគកណ្ដាលប្រទេសហ្វាំងឡង់ អូស្រ្ដាលី បារាំង និងអាឡឺម៉ង់ផងដែរ៕