(សេអ៊ូល)៖ តារាសម្ដែងប្រុស Kang Ji Hwan ត្រូវបានប៉ូលិសចាប់ខ្លួន នៅយប់ថ្ងៃទី ០៩ ខែកក្កដា នៅឯផ្ទះរបស់លោក នៅក្នុង Gwangju ដែលត្រូវបានគេសង្ស័យពីបទបំពានផ្លូវភេទ និងរំលោភសេពសន្ថវៈ។

Kang Ji Hwan ត្រូវបានគេរាយការណ៍ថា លោកបានអញ្ជើញមិត្តភក្ដិរួមការងារស្រីៗចំនួន 0២នាក់ពីទីភ្នាក់ងាររបស់លោក ដើម្បីទទួលទានអាហារពេលល្ងាច។ ក្រោយមក នៅអំឡុងពេលដែលនារីទាំង០២ នាក់នោះ ដេកលង់លក់ Kang Ji Hwan ក៏បានចូលទៅក្នុងបន្ទប់នោះ ហើយធ្វើការរំលោភ និងបំពានរាងកាយទៅលើនារីទាំង ០២នាក់នោះ។ Kang Ji Hwan បាននិយាយថា លោកមិនបានចាំអ្វីនោះទេ ដោយសារតែពេលនោះលោកស្រវឹង។

នៅស្ថានីយ៍ប៉ូលិស Kang Ji Hwan បាននិយាយថា «ខ្ញុំចងចាំថាបានផឹកភេសជ្ជៈ ប៉ុន្តែខ្ញុំមិនចង់ចាំពីអ្វីដែលកើតឡើងនៅពេលនោះទេ។ នៅពេលខ្ញុំដឹងខ្លួនឡើង ខ្ញុំនៅក្នុងបន្ទប់ជាមួយនារីម្នាក់ ដែលនាងកំពុងដេក»។​ យោងទៅតាមរបាយការណ៍ បានបញ្ជាក់ថា តារាសម្ដែងរូបនេះនៅតែស្ថិតក្នុងស្ថានភាពស្រវឹងដដែលនៅគ្រានោះ ហើយKang Ji Hwan នឹងត្រូវសាកសួរម្ដងទៀត នៅថ្ងៃពុធនេះ។ ភ្នាក់ងារ​របស់​តារា​សម្តែងវ័យ ៤២ ឆ្នាំ​រូបនេះ​ បាន​និយាយថា ទាក់ទង​នឹង​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ នៅពេលណា​ដែល​ពួកគេ​អាច​បញ្ជាក់​ពីអ្វី​ដែល​បាន​កើតឡើង ពួកគេ​នឹង​ចេញ​សេចក្តីថ្លែងការណ៍។

សូមបញ្ជាក់ថា បច្ចុប្បន្ន Kang Ji Hwan ​កំពុងតែខ្សែថតភាពយន្ត​ភាគរឿង«Joseon Survival» ហើយ​ឥឡូវ​រឿង ​ដែលមាន​២០​ភាគ​នេះ ​ទើប​តែចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ TVCHOSUN បាន​១០ ភាគ​ប៉ុណ្ណោះ​៕