(ចិន)៖ អ្នករស់នៅក្នុងភូមិមួយ ក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រទះឃើញផ្សិតចម្លែកម្យ៉ាងដ៏ធំ ដែលមានកម្ពស់រហូតដល់ទៅ ៧០សង់ទីម៉ែត្រ និងមានប្រវែង ១.៥ម៉ែត្រ។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៩។

មន្រ្ដីជំនាញនៅក្នុងតំបន់បាននិយាយថា ទោះបីវាមានទំហំខុសប្លែកពីផ្សិតដទៃពិតមែន ប៉ុន្តែផ្សិតចម្លែកនេះអាចបរិភោគបានដោយរសជាតិឆ្ងាញ់ផងដែរ។

រដូវភ្លៀងធ្លាក់ នាពេលបច្ចុប្បន្នក្នុងតំបន់នៃខេត្ត Yunnan មានលក្ខខ័ណ្ឌភូមិសាស្រ្ត និងអាកាសធាតុល្អ ហើយក៏ជាពេលវេលាដ៏ល្អ សម្រាប់ស្វែងរកផ្សិតដើម្បីចម្អិនអាហារនៅក្នុងតំបន់៕