(ម៉ាឌ្រីដ)៖ នាពេលថ្មីៗនេះក្លឹប Villarreal របស់អេស្ប៉ាញ ដែលស្ថិតក្នុងក្របខណ្ឌ LaLiga បានចុះកិច្ចសន្យានាំយកកីឡាករខ្សែការពារ Alberto Moreno បន្ទាប់ពីរូបគេបានផុតកិច្ចសន្យាជាមួយក្លឹប Liverpool ដែលការផ្ទេនេះមិនមានតម្លៃខ្លួនឡើយ នេះបើតាមចេញផ្សាយដោយ BBC នាថ្ងៃទី ១០ខែកក្កដា ឆ្នាំ២០១៩។

ខ្សែការពារ Moreno វ័យ២៧ឆ្នាំសញ្ជាតិអេស្ប៉ាញ បានយលព្រមលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លឹប Villarreal ខ្សែការពារស្លាឆ្វេងរូបនេះបានចំណាយពេល ៥រដូវកាល និងបង្ហាញខ្លួនបាន ៩០ប្រកួត រកបាន ៣គ្រាប់ ជាមួយក្លឹបហង្សក្រហម Liverpool ក្រោយផ្ទេមពីក្លឹប Sevilla កាលឆ្នាំ២០១៤។

បញ្ជាក់ផងថា ខ្សែការពារ Alberto Moreno មុនពេលទៅចូលរួមជាមួយក្លឹបនៃទឹកដីដើមកំណើតនេះ រូបគេក៏បានឈ្នះពានរង្វាន់ UEFA Champion League បានមួយដងជាមួយក្លឹប Liverpool ហើយរូបគេជាកីឡាករដែលលេងបាន ១៤១ប្រកួត គ្រប់ការប្រកួតជាមួយក្លឹបហង្សក្រហម៕