(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី០៨ខែកក្កដា ម្សិលមិញនេះ គឺជាថ្ងៃខួបកំណើត របស់កូនស្រីតារាសម្ដែង អ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ខណៈដែលកម្មវិធីទាំងមូលត្រូវបានរៀបចំឡើង យ៉ាងអធឹកអធម ដោយមានវត្តមានអ្នកសិល្បៈចូលរួមយ៉ាងច្រើនកុះករ​។ អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ នៅក្នុងកម្មវិធីខួបកំណើតនេះ គឺអ្នកសិល្បៈក៏ដូចជាម្ចាស់កម្មវិធីផ្ទាល់ សុទ្ធសឹងតែតែងខ្លួនក្នុងឈុតសម្លៀកបំពាក់​ជា «Super Hero» គឺពិតជាស្រស់ស្អាត និងប្លែកភ្នែក​តែម្ដង​។

ជាការពិត សម្រាប់ខួបកំណើតឆ្នាំនេះ​របស់អ្នកនាង គង់ ច័ន្ទស្រីមុំ និងកូនស្រី ពិតជាធ្វើឲ្យមហាជនប្លែកភ្នែក​ ខណៈភ្ញៀវ និងអ្នកសិល្បៈដែលបានចូលរួមក្នុងកម្មវិធី សុទ្ធតែតែងខ្លួន ជាSuper Hero។ មានការសរសើរថា ពិតជាមិនធម្មតាមែន គង់ ចន្ទ័ ស្រីមុំ ចេះច្នៃប្រឌិតរៀបចំខួបកំណើតរបស់ខ្លួន ដោយមានការតុបតែងខ្លួនប្លែក គួរឲ្យចាប់អារម្មណ៍។

គួរជម្រាបថា​ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានរៀបចំកម្មវិធីខួបកំណើតគំរប់ខួបមួយឆ្នាំឲ្យ កូនស្រីរបស់ខ្លួន នៅឯភោជនីយដ្ឋានទន្លេបាសាក់២ ជិតស្ពានអាកាសក្បាលថ្នល់ យ៉ាងអធិកអធម និងមានភ្ញៀវកិត្តិយសជាច្រើនបានអញ្ជើញចូលរួម កាន់តែធ្វើឲ្យបរិយាកាស កម្មវិធីទាំងមូល ពិតជាមានភាពសប្បាយរីករាយ៕