(ភ្នំពេញ)៖ លឹម ពិសុទ្ធ វ័យ១៨ឆ្នាំ ត្រូវបានកោះហៅចូលហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ដើម្បី ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFF U-18 Championship 2019។

អ្វីដែលសំខាន់ផងនោះ ការធ្វើតេស្តហ្វឹកហាត់ នឹងចែកចេញជា ៣ដំណាក់កាលពោលគឺនៅថ្ងៃទី៩, ១៦ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

គួរដឹងដែរថា លឹម ពិសុទ្ធ បានឈានជើងចូលភ្នំពេញក្រោនដំបូង ក្នុងនាមជាយុវជនសហគមន៍នៅឆ្នាំ២០១០ និងមានឱកាសចូលក្រុមធំនៅរដូវកាលឆ្នាំ២០១៨។

ខ្សែប្រយុទ្ធរូបនេះធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម ១៤ឆ្នាំ ហើយបច្ចុប្បន្នជាអ្នកទាត់ចូលច្រើនជាងគេក្នុងពានរង្វាន់ KMH Cup U18 ដែលទើបបញ្ចប់ទៅថ្មីៗនេះ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពានរង្វាន់ថ្នាក់តំបន់អាស៊ាន AFF U-18 Championship 2019 នឹងចាប់ផ្តើមនៅថ្ងៃទី ៦-៩ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ វៀតណាម។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ឆ្នាំបានស្ថិតក្នុងពូលជាមួយម៉ាឡេស៊ី វៀតណាម ថៃ សិង្ហបុរី និងអូស្ត្រាលី៕