(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ក្នុងកម្មវិធីគម្រប់ខួបប្រាំបីឆ្នាំ របស់រោងភាពយន្តលេជេន និងជាការថ្លែងអំណរគុណដល់អតិថិជន របស់លេជេនផងដែរនេះ រោងភាពយន្តលេជេននឹងធ្វើការផ្តល់រង្វាន់ ជាច្រើនសម្រាប់ អតិថិជនទាំងអស់គ្នា ជាមួយនឹងរង្វាន់ដ៏ពិសេសជាច្រើនដូចជា៖

១. ការផ្តល់ជូនរង្វាន់ IPHONE XS ទំហំ 64 GB ចំនួនមួយគ្រឿងនៅលើគេហទំព័រ facebook ជាផ្លូវការរបស់រោងភាពយន្តលេជេន។ គ្រាន់តែ Like & Share និង Comment ជាមួយពាក្យ #Legend8thYearsAnniversary និង Mention មិត្តភក្តិរបស់អ្នកចំនួន​៨នាក់ នោះអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ ទូរស័ព្ទ iPhone XS ដ៏ថ្មីស្រឡាង ចំនួន១គ្រឿង ដែលចូលរួមសហការជាមួយ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្មាត។ ការប្រកាសលទ្ធផលនឹងធ្វើឡើង នៅថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ!

២. ការផ្តល់ជូនរង្វាន់ IPHONE XS ទំហំ 64 GB ចំនួនប្រាំមួយគ្រឿង ដោយគ្រាន់តែអញ្ជើញមកទស្សនាខ្សែភាពយន្ត នៅសាខាទាំងប្រាំមួយ របស់រោងភាពយន្តលេជេន បន្ទាប់មកអ្នកទាំងអស់គ្នាសរសេរឈ្មោះ និងលេខទូរស័ព្ទ នៅខាងក្រោមសំបុត្រ រួចដាក់ចូលធុងឆ្នោតរបស់ពួកយើង ជាការស្រេច។ កម្មវិធីដ៏អស្ចារ្យនេះ នឹងចាប់ផ្តើមពីថ្ងៃទី១កក្កដារហូតដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩។ រោងភាពយន្តលេជេននឹងធ្វើការផ្សាយផ្ទាល់ នៅលើទំព័រ Facebook ផ្លូវការរបស់រោងភាពយន្តលេជេន ក្នុងការចាប់ឆ្នោតរកអ្នកមានសំណាងទាំងប្រាំមួយរូប នៅ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង ៣ រសៀល។

៣. កម្មវិធីទិញមួយ ថែមមួយ សម្រាប់អតិថិជន ដែលប្រើប្រាស់កាតសមាជិករបស់រោងភាពយន្តលេជេន។ អ្វីដែលពិសេសជាងនេះទៅទៀតនេះ ពួកយើងនឹងមានរង្វាន់ជាកាបូបស្ពាយ ដែលមានរបស់ពិសេសជាច្រើននៅក្នុងនេះ សម្រាប់អតិថិជនដែលមានសំណាងចំនួន ៨ រូប ក្នុងម៉ោងចាក់បញ្ចាំងដែលពួកយើងបានជ្រើសរើស ( មានចំនួន ៥ ការចាក់បញ្ចាំង ) ក្នុងមួយសាខា។ កម្មវិធីពិសេសនេះនឹងធ្វើឡើងនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ ដែលត្រូវជាអាទិត្យ​តែម្ដង។ ដូចនេះ សម្រាប់អ្នកដែលមិនទាន់មានកាតសមាជិករបស់ពួកយើង អាចអញ្ជើញមកជាវបាន នៅគ្រប់សាខារោងភាពយន្តលេជេន។

៤. នៅថ្ងៃទី៧ កក្កដានាពេលល្ងាចដូចគ្នាផងដែរ រោងភាពយន្តលេជេនក៏មានការរៀបចំកម្មវិធី Super fans Night ជូនចំពោះអតិថិជនពិសេស របស់រោងភាពយន្តលេជេន និងដៃគូសហការសំខាន់ៗ របស់រោងភាពយន្តលេជេនសាខា ដែលក្នុងនោះកមានការចូលរួមពីតារាចម្រៀងល្បីៗ ក្នុងស្រទាប់យុវជន ដូចជា កញ្ញា ចិត កញ្ចនា និងលោកអូន ផងដែរ ដែលការប្រគុំតន្ត្រីនេះនឹងធ្វើឡើងនៅឯ លេជេនសាខាអេដិននាពេលល្ងាច។

៥. នៅល្ងាចថ្ងៃអាទិត្យដដែលនេះដែរ រោងភាពយន្តលេជេន ក៏មានការចាក់បញ្ចាំងរឿង Spider Man: Far From Home ដោយឥតគិតថ្លៃជូន ចំពោះអតិថិជនពិសេសរបស់រោងភាពយន្តលេជេន និងដៃគូសហការសំខាន់ៗរបស់រោងភាពយន្តលេជេនផងដែរ។ កុំភ្លេច តាមដាន Facebook របស់លេជេន ដើម្បីបានទទួលពត៌មានផ្សេងៗជាបន្តបន្ទាប់។ យើងក៏សូមអរគុណដល់ ដៃគូសហការដែលបានចូលរួមក្នុងកម្មវិធីដូចជា ហាងនំ AuntieAnn, Big Apple, ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា, និងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្មាត។

ជាចុងក្រោយ រោងភាពយន្តលេជេន នឹងនៅតែបន្តខិតខំបម្រើលោកអ្នក ក្នុងការធ្វើអោយបទពិសោធននៃការមើលកុនរបស់អ្នកកាន់តែសំបូរបែប និងប្រសើរជាងមុន៕