(ភ្នំពេញ)៖ រថយន្តស៊េរីថ្មីប្រភេទ SUV Volvo XC90 T6 ឆ្នាំ២០១៩ ជំនាន់ចុងក្រោយគេបង្អស់ ត្រូវបានដាក់សម្ពោធជាផ្លូវ កាលពីខែមិថុនាកន្លងនេះ។ រថយន្តម៉ូដែលនេះត្រូវបានបំពាក់ ដោយបច្ចេកវិទ្យាទំនើប ទំហំផ្ទៃធំទូលាយ ការរចនាផ្នែកខាងក្នុងយ៉ាងប្រណីតជាមួយនិងកៅអីអង្គុយ ប្រកបដោយផាសុខភាពដោយផ្តោត ទៅលើសុវត្ថិភាពជាចំបង និងសន្សំសំចៃពេលវេលាខ្ពស់ សម្រាប់អ្នកបើកបរ។

រថយន្តប្រណីតប្រភេទ SUV ៧ កៅអី ខ្នាតកណ្តាលនេះ ត្រូវបានគេទទួលស្គាល់ថាជារថយន្តប្រភេទ SUV ខ្នាតធំបំផុតរបស់ក្រុមហ៊ុន Volvo ប្រចាំប្រទេសកម្ពុជា ដែលបំពាក់ដោយកៅអីអង្គុយដ៏ប្រណីត ធំទូលាយអាចឱ្យមនុស្សជាទីស្រឡាញ់ របស់អ្នកធ្វើដំណើរប្រកបដោយផាសុខភាព ដែលសាកសមក្នុងការធ្វើដំណើរជាក្រុមគ្រួសារ និងមិត្តភក្តិ មិនថាក្នុងដំណើរកម្សាន្តជិតឬឆ្ងាយ ឬការធ្វើដំណើរទៅធ្វើការជាប្រចំាថ្ងៃ ឬដំណើរកម្សាន្តថ្ងៃចុងសប្តាហ៍ជាដើម។

រថយន្តប្រភេទនេះក៏ផ្តល់នូវភាពបត់បែន យ៉ាងពេញលេញសម្រាប់អ្នកក្នុងការដាក់ឥវ៉ាន់ ដោយគ្រាន់តែបត់កៅអីនៅជួរទី២ និង ទី៣ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតទាំងកៅអីសម្រាប់អ្នកបើកបរ និង អ្នករួមដំណើរមានមុខងារបញ្ជារខ្យល់ ចេញចូលថែមទាំងធំទូលាយហើយកៅអីនៅជួរទី ២ មានលក្ខណៈខ្ពស់ជាងកៅអីរបស់អ្នកខាងមុខ ដែលស្រដៀងទៅនិងកៅអីនៅក្នុងរោងមហោស្រព។

លោក Serdar Sengul ជាប្រធានចាត់ការទូទៅនៃក្រុមហ៊ុន HGB Premium បានថ្លែងថា «ពួកយើងមានមោទនភាពយ៉ាងខ្លំាង ក្នុងការនាំយកនៅរថយន្ត Volvo XC90 T6 ឆ្នាំ២០១៩ ដែលជារថយន្តទំនើប និងប្រកបដោយសុវិត្ថភាពខ្ពស់មកកាន់ប្រទេសកម្ពុជា។ សព្វថ្ងៃនេះ រថយន្ត Volvo XC90 T6 ឆ្នាំ២០១៩ ជាប្រភេទរថយន្តដែលបានរចនាឡើង យ៉ាងទាក់ទាញនិងទាន់សម័យបំផុត រីឯកម្លាំងម៉ាស៊ីនធ្វើការរួមគ្នាជាមួយគ្នានឹងកម្លាំង Turbochargers និង Supercharger ដែលធ្វើឱ្យកម្លាំងបញ្ឆេះខ្លាំងជាងមុន និងស៊ីប្រេងតិចជាមុន»។

He/she បានបន្តថា «ពិតប្រាកដណាស់ សុវត្ថិភាពជាកត្តាចម្បងរបស់យើង ក្នុងការនាំយករថយន្តមកកាន់ប្រទេសកម្ពុជា។ រថយន្តដ៏ប្រណីតម៉ូដែលនេះ ក៏ទទួលបានពិន្ទុខ្ពស់ដែរជាស្តង់ដារពិនិត្យរថយន្តពី European New Car Assessment Programmes (Euro NCAP) នៅឆ្នាំ ២០១៥ ជាមួយនឹងពិន្ទុខ្ពស់លើ ផ្នែកពិនិត្យសុវត្ថិភាព (Safety Assist) រហូតដល់ទៅ ៩៧ ភាគរយទៅលើផ្នែកការពារអ្នកបើកបរ និងអ្នករួមដំណើរ (Adult Occupant) ។ ទំាងនេះបានបញ្ជាក់យ៉ាងច្បាស់ ពីបច្ចេកវិទ្យាបង្កើតថ្មីរបស់ក្រុមហ៊ុន Volvo ស្របពេលដែលកំពុងអភិវឌ្ឍនប្រព័ន្ធសុវត្ថិភាពថ្មីនេះ»។

រថយន្ត Volvo XC 90 នេះភ្ជាប់មកជាមួយប្រព័ន្ធការពារសុវត្ថិភាព «ទីក្រុងសុវត្ថិភាព ឬ City Safety» ដែលបំពាក់ដោយបច្ចេកវិទ្យា រ៉ាដា (Radar) និង បច្ចេកវិទ្យាកាមេរ៉ាដែលជំនួយ ដល់ប្រព័ន្ឋហ្វ្រាំងស្វ័យប្រវត្តិ ដើម្បីការពារការប៉ះទង្គិចគ្នា នៅពេលជួបប្រទះនូវឧបសគ្គ ដែលនាំឱ្យមានគ្រោះថ្នាក់ដូចជា រថយន្ត អ្នកជិះកង់ អ្នកដំណើរ និងសត្វធំៗឆ្លងកាត់។ ភ្លើងចង្កៀងខាងមុខ Full-Led ដ៏ទំនើបមានឈ្មោះថា «Thor’s Hammer» ដែរបានផ្ដល់ភាពងាយស្រួលឱ្យអ្នកបើកបរមើលឃើញ បានកាន់តែច្បាស់ជាងមុននៅពេលយប់។ បច្ចេកវិទ្យា ភ្លើងហ្វាដោយស្វ័យប្រវត្តិ (Auto High Beams) និង ភ្លើងបត់បែននៅពេលបើកបរ (Active Bending Lights) ជួយបញ្ជៀសអ្នកពីគ្រោះថ្នាក់ដោយផ្លាស់ប្តូររវាងភ្លើងហ្វា និងភ្លើងហ្វាដឺមីឱ្យមើលឃើញវត្ថុ នៅបរិវេណជុំវិញបានយ៉ាងច្បាស់នៅលើទិសដៅកំណត់របស់អ្នក។

«Park Assist Pilot» ដែលជាមុខងារជំនួយលើការចតរថយន្ត ប្រើឧបករណ៍ចាប់យកសញ្ញាយ៉ាងច្បាស់ឱ្យអ្នកដឹងថាមានកន្លែងគ្រប់គ្រាន់ក្នុងការចត។ វាក៏អាចកាច់ចង្កូតរថយន្ត ឱ្យចូលក្នុងគន្លងដើម្បីចតផងដែរ អ្វីដែលអ្នកត្រូវធ្វើនោះគឺកាន់ចង្កូតនិងហ្រ្វាំង ទៅតាមអ្វីដែលបង្ហាញនៅលើកញ្ចក់ screen ហើយ រថយន្តVolvo នឹងធ្វើដំណើរការចតដោយស្វ័យប្រវត្ថិ។ ជាមួយនឹង កាមេរ៉ាជុំវិញ៣៦០ដឺក្រេ (360˚ Surround View Camera) បានផ្តល់រូបភាពដូចបែប bird eyes view ជួយអ្នកបើកបរក្នុងការចតរថយន្តបានស្រួលជាងមុន ដោយអាចកំណត់មើលរូបភាពជុំវិញរថយន្តបាន៕