(ស៊ីដនី)៖ មនុស្សយន្តជាច្រើន បានលេងបាល់ទាត់នៅក្នុងព្រឹត្តិការណ៍ «RoboCup ២០១៩» កាលពីថ្ងៃព្រហ្បត្តិ៍សប្ដាហ៍មុន ដែលជាការប្រកួតប្រជែងអន្ដរជាតិមួយ ដោយបង្ហាញពីបច្ចេកវិទ្យាមនុស្សយន្តនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបង្កើតក្រុមបាល់ទាត់មនុស្សយន្តជាក្រុម នៅឆ្នាំ ២០២៥ ខាងមុខ ដែលអាចមានសមត្ថភាពក្នុងការលេងកីឡាដូចជាមនុស្សបាន។

សូមជម្រាបថា RoboCup គឺជាការប្រកួតប្រជែងមនុស្សយន្តអន្ដរជាតិប្រចាំឆ្នាំ ដែលបានស្នើឡើង និងបង្កើតនៅឆ្នាំ ១៩៩៦ ដោយក្រុមសាស្រ្ដចារ្យសាកលវិទ្យាល័យ។ គោលបំណងដំបូងរបស់អ្នកបង្កើតកម្មវិធីប្រកួតប្រជែងនេះ គឺដើម្បីលើកកម្ពស់ការស្រាវជ្រាវរបស់មនុស្សយន្ត និងបច្ចេកវិទ្យាសប្បនិម្មិត៕