(ភ្នំពេញ)៖ តារាចម្រៀង Originl Song កូនខ្មែរកម្ពុជាក្រោមម្នាក់ កំពុងតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្ដាញសង្គម YouTube ខណៈដែលបទចម្រៀងជាច្រើនបទរបស់លោក ដែលបានបង្ហោះនៅលើ YouTube សុទ្ធសឹងតែចម្រៀងដោយផ្ទាល់។

ជាការពិត​តារាចម្រៀង កូនខ្មែរកម្ពុជាក្រោម​ មានឈ្មោះថា ខាន់ ស៊ីអឿន គេសង្កេតឃើញបទចម្រៀងរបស់លោក នៅលើ YouTube សុទ្ធសឹងតែជាចម្រៀងបកស្រាយជាភាសាខ្មែរ ខណៈដែលបទចម្រៀងនីមួយៗ គឺពិតជាមានការគាំទ្រ ក៏ដូចជាចាប់អារម្មណ៍ខ្លាំង និងមានអ្នកចូលទស្សនា យ៉ាងច្រើនគួរឲ្យកត់សម្គាល់។

តាមប្រភពព័ត៌មានច្បាស់ការ​ណ៍ដែលជិតស្និទ្ធ​នឹងតារាចម្រៀង ខាន់ ស៊ីអឿន បានថ្លែងប្រាប់ឲ្យដឹងថា កន្លងមកតារាចម្រៀងកូនខ្មែរកម្ពុជាក្រោមរូបនេះ បានចេញបទចម្រៀង Original Song ចំនួន៤បទ ហើយលោកទទួលបានការចាប់អារម្មណ៍ តែក្នុងបណ្ដាញសង្គម YouTube ព្រោះចម្រៀងរបស់លោក មានអ្នកចូលទស្សនាច្រើនលានដងឯណោះ។

​ប្រភពដដែលបានបន្តថា សម្រាប់បទចម្រៀង Original Song ដែលលោកបាននិពន្ធឡើង គឺលោកមិននិពន្ធជាភាសាវៀតណាមនោះទេ គឺលោកនិពន្ធជាភាសាខ្មែរទាំងអស់ ព្រោះលោកស្រឡាញ់វប្បធម៌ខ្មែរ ទោះបីជាលោកជាកូនខ្មែរ កម្ពុជាក្រោមក៏ដោយ​។

តោះចង់ដឹងថា ចម្រៀងរបស់លោក ខាន់ ស៊ីអឿន យ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ទាំងអស់គ្នា​៖