(ភ្នំពេញ)៖ ក្រុមហ៊ុន Master Pharma Group Ltd បានសហការគ្នាជាមួយរោងចក្រ Eskayef Pharmaceuticals Limited បើកសិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ «Non-Communicable Diseases ឬជំងឺមិនឆ្លង» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ភ្នំពេញ កាលពីពេលថ្មីៗនេះ ជាមួយអ្នកជំនាញក្នុងវិស័យសុខាភិបាលជាង២០០នាក់ រួមទាំងឱសថការី និង វេជ្ជបណ្ឌិតជាច្រើនរូបទៀត។

អ្នកតំណាងក្រុមហ៊ុនទាំងពីរបាននិយាយថា ជំងឺ Non-Communicable Diseases ឬជំងឺមិនឆ្លងដែលមានដូចជា គាំងបេះដូង ទឹកនោមផ្អែម និងលើសឈាមជាដើមនេះ អាចកើតមានឡើង លើមនុស្សគ្រប់វ័យ ជាពិសេសអ្នកដែលមានវ័យកណ្តាល និងអ្នកមានប្រព័ន្ធការពារចុះខ្សោយ។

ទោះបីជាយ៉ាងណាក៏ដោយ ជំងឺនេះក៏មានវិធីទប់ស្កាត់ផងដែរ តាមរយៈការផ្តោតលើរបបអាហារ និងការរស់នៅ មានដូចជាការធ្វើលំហាត់ប្រាណ ពិសារអាហារដែលមានជីវជាតិ និងការកាត់បន្ថយការសេពគ្រឿងស្រវឹង និង​ថ្នាំជក់។

SK+F (SmithKline France) គឺជារោងចក្រផលិតឱសថលេខ​១ នៅប្រទេស Bangladesh ចាប់តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ ដែលជាសាខាមួយរបស់ប្រទេសបារាំង។ នៅឆ្នាំ១៩៩០ SK+F ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនដែលបានផលិតឱសថ ដែលមានគុណភាពល្អ ពីប្រទេស​បារាំង អាមេរិក និង Beecham ចក្រភពអង់គ្លេស ហើយបានដាក់ ឈ្មោះថ្មីគឺ Eskayef និងបានបន្តចែកចាយ ទៅបណ្តាប្រទេសផ្សេងៗនៅទូទាំងពិភពលោក។

នៅក្នុងឆ្នាំ ២០១៧ Eskayef Pharmaceuticals Limited ត្រូវបាននាំចូលផ្តាច់មុខមកប្រទេសកម្ពុជា ដោយ​ក្រុមហ៊ុន Master Pharma Group Co Ltd៕