(បរទេស)៖ រឿង «Mulan» ប្រភេទ Live-Action ដែលជាប្រភេទរឿងគំនូរជីវចល ត្រូវបានគេយកទៅថតជារឿងដោយប្រើតួអង្គមនុស្សពិត នៅទីបំផុតផលិតកម្ម Disney បានបញ្ចេញTrailer ជាលើកដំបូងហើយ នៅអំឡុងការប្រកួត World Cup ស្រ្ដីវគ្គចុងក្រោយនៅថ្ងៃនេះ។

ភាពយន្តនេះដឹកនាំដោយ Niki Caro និងមានតារាសម្ដែង Yifei Liu ដើរជាតួសំខាន់នៅក្នុងរឿង ដែលសម្ដែងជាតួ Hua Mulan ជាកូនស្រីរបស់ Hua Zhou (ដើរតួជាTzi Ma)។

សូមរំឭកថា ភាពយន្តរឿង «Mulan» បានផលិតជាខ្សែគំនូរជីវចល កាលពីឆ្នាំ ១៩៩៨ ដែលដឹកនាំដោយ Barry Cook និងTony Bancroft ហើយឥឡូវនេះ ត្រូវបានយកមកថតជាសាច់រឿង ដោយប្រើតួអង្គមនុស្សពិត ក្នុងនោះមានដូចជា តារាសម្ដែងស្រី Liu Yifei ត្រូវសម្ដែងជា Mulan, Jet Li សម្ដែងជារាជាធិរាជប្រទេសចិន, Donnie Yen សម្ដែងជាមេទ័ពTung, តារាសម្ដែង Gong Li ជាតួអង្គចិត្តអាក្រក់, Xana Tang តួអង្គបងស្រីរបស់ Mulan, Yoson An សម្ដែងជាតួអង្គ Chen Honghui ជាគូស្នេហ៍ Mulan ខុសពីរឿងតុក្កតាដែលគូស្នេហ៍របស់ Mulan ជា Li Shang, Jason Scott តួអង្គចិត្តអាក្រក់, Utkarsh Ambudkar តួអង្គ Skath, Chum Ehelepola ជាតួអង្គ Ramtish, Ron Yuan សម្ដែងជាតួអង្គទាហាន, Jimmy Wong សម្ដែងជាតួអង្គ Ling និងDoua Moua សម្ដែងជាតួអង្គ Chien-Po។

ភាពយន្តផលិតតាមគំនូរជីវចលនេះ នឹងត្រូវចាក់ផ្សាយនៅរោងភាពយន្ត ថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២០ខាងមុខនេះ៕