(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងចាប់ផ្តើមប្រកួតបើកឆាកជើងទី២ សប្តាហ៍ទី១៤ ចុងសប្តាហ៍នេះនៅថ្ងៃទី០៦-០៧ ខែកក្កដា ដោយមាន ១៤ក្រុមចូលរួមដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖
- អង្គរថាយហ្គឺរ U18 Vs ក្រសួងការពារជាតិ
- កំពង់ចាម Vs អគ្គិសនីកម្ពុជា
- យុវជនបាទីU18 Vs គិរីវង់សុខសែនជ័យ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖
- អគ្គស្នងការដ្ឋាននគរបាលជាតិ Vs ព្រះខ័នរាជស្វាយរៀង
- សូលទីឡូអង្គរ Vs វិសាខា
- ណាហ្គាវើល Vs អាស៊ីអឺរ៉ុប យូណាយធីត
- បឹងកេត Vs ភ្នំពេញក្រោន។

សូមបញ្ជក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី១៤ មានគូពិសេសនឹងត្រូវប៉ះគ្នា ដោយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៣ មាន ២៧ពិន្ទុ ស្វាគមន៍ក្រុមភ្ញៀវការពារជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ មាន ២៣ពិន្ទុ ធ្វើឡើងនៅកីឡដ្ឋានខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដា វេលាម៉ោង ៣៖៣០រសៀល និងបឹងកេត ប៉ះភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា នៅកីឡដ្ឋាន អ.អេស.អិន ម៉ោង ៦៖០០នាទីល្ងាច៕