(ភ្នំពេញ)៖ ព្រោះតែទេពកោសល្យនៃការសម្ដែង របស់តារាសម្ដែង ស្វែង សុជាតា ត្រូវបានមើលឃើញថា ស័ក្តិសម និងល្អឥតខ្ចោះនោះ តារាសម្ដែងខ្មែររូបនេះ ត្រូវបានផលិតករបរទេស កោតសរសើរមិនដាច់ពីមាត់ ទៅលើសមត្ថភាពរបស់នាង និងបានប្រៀប្រដូចថា ទៅថ្ងៃអនាគតដ៏ខ្លីនេះ ស្វែង សុជាតា នឹងលេចធ្លោមិនចាញ់កំពូលតារាសម្ដែងហូលីវូដរបស់អាមេរិក គឺអ្នកនាង អេនជេលីណា ជូលី មិនខានឡើយ។

​ជាក់ស្ដែងដូចជាលោក Olivier Van Bockstael អ្នកនិពន្ធរឿង «ព្រឺ» ​ក៏លាន់មាត់និយាយពីតារាស្រីឆ្នើម ស្វែង សុជាតា ដោយលោកលើកឡើងថា មិនថាក្នុងពេលថត ឬពេលទស្សនាការសម្តែងរបស់ ស្វែង សុជាតា ក្រុមការងារ តារារួមអាជីព និងទស្សនិកជនតែងតែផ្តល់រហ័សនាមឲ្យនាងថា «តារាស្រីឆ្នើម»។

ភាពល្បីល្បាញនេះ ត្រូវបានផលិតកម្មអន្តរជាតិជឿជាក់ និងមើលឃើញថា តារាស្រី ស្វែង សុជាតា បានថតជាមួយនឹង​តារាសម្តែង​អាមេរិកដ៏ល្បីគឺ អេនជេលីណា ជូលី និងតារាសម្តែងហុងកុង ដែលទស្សនិកជនខ្មែរហៅថា «អាម៉ាប់តូច» នាងពេលកន្លងមក គឺពិតជាមានសមត្ថភាពខ្លាំង គួរឲ្យសរសើរមែន។ ក្រោយពីបានសម្ដែងជាមួយតារាហុងកុង និងបង្ហាញវត្តមានក្នុងភាពយន្តរបស់អ្នកស្រី អេនជេលីណា ជូលី រូចមក តារាសម្ដែង ស្វែង សុជាតា ត្រូវបានផលិតករមរទេសមើលឃើញរួចទៅហើយ ពីទេពកោសល្យរបស់នាង។​

កាន់តែពិសេសលោកស្រី ស្វែង សុជាតា តារាសម្តែងបានគ្រប់ទម្រង់ ក៏បង្ហាញមុខក្នុងរឿង «ព្រឺ» ក្នុងនាមជាជនគួរឲ្យសង្ស័យម្នាក់ ដែលអាចជាឃាតករផងដែរ។ ខ្សែភាពយន្តរឿង «ព្រឺ» ក៏នាំមកជូននូវទស្សនីយភាពដ៏ស្រស់ស្អាតនៅតំបន់មួយ និងការចូលរួមសម្តែងពីតារាស្រស់ស្អាត មានទេពកោសសល្យ កញ្ញា វណ្ណៈ បូរមី និង មឿន ឯកសុភារិទ្ធ និងតួជាច្រើនទៀត៕