(សេអ៊ូល)៖ យោងទៅតាមសារព័ត៌មានកូរ៉េខាងត្បូង allkpop បានឲ្យដឹងថា ឪពុករបស់តារាសម្ដែងប្រុសកូរ៉េ Song Joong Ki ថ្មីៗនេះ មិនហ៊ានចាកចេញពីផ្ទះរបស់លោកនោះទេ ក្រោយពេលដែលដឹងដំណឹងភ្ញាក់ផ្អើលថា តារាសម្ដែងប្រុស Song Joong Ki ដែលត្រូវជាកូនប្រុសរបស់លោក ប្រកាសលែងលះជាមួយភរិយា។

ព័ត៌មានកូរ៉េខាងត្បូង allkpop បានឲ្យដឹងទៀតថា ឪពុករបស់ Song Joong Ki ទំនងជាមិនដឹងពីរឿងអ្វីជុំវិញការលែងលះរបស់កូនប្រុសនោះឡើយ រហូតដល់ផ្ទុះព័ត៌មានបានចុះផ្សាយពេញក្នុងប្រទេស។

ចាប់ពីពេលនោះមក ឪពុករបស់ Song Joong Ki តែតែងផ្ញើរសារទៅមិត្តភក្ដិរបស់លោក ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តកូនប្រសារ Song Hye Kyo ហើយតែងតែធ្វើល្អដាក់គូស្វាមីត្រកូល Song។

យោងទៅតាមមនុស្សដែលស្គាល់ឪពុករបស់តារាប្រុស Song Joong Ki បានឲ្យដឹងថា ក្រោយពេលព័ត៌មានបានចេញផ្សាយ ឪពុករបស់តារាសម្ដែង Song Joong Ki មិនព្រមទទួលទូរស័ព្ទ ឬចាកចេញពីផ្ទះនោះទេ៕