(តូរុនតូ)៖ អ្នកចូលរួមលេងកម្សាន្តជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅកន្លែង Yonge-Dundas Square ក្នុងទីក្រុងតូរុនតូ ប្រទេសកាណាដា ដើម្បីអបអរ​សាទរពិធីជប់លៀងពហុវប្បធម៌ និងប្រពៃណី។ អ្នកស្លៀកសម្លៀកបំពាក់ពណ៌ក្រហម និងពណ៌ស បានចំណាយពេលលេងជាមួយគ្នា និងថតរូបជាច្រើនសន្លឹក អំឡុងពេលចូលរួមក្នុងកម្មវិធីនេះ។

ក្រៅពីសង្កត់ធ្ងន់ទៅលើការផ្លាស់ប្ដូរវប្បធម៌ នាយករដ្ឋមន្រ្ដីកាណាដា លោក Justin Trudeau ក៏បានលើកទឹកចិត្តដល់ប្រជាជននៅកាណា ឲ្យបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យប្រទេសនេះកាន់តែមានភាពរីកចម្រើន។

ព្រឹត្តិការណ៍នេះមានរួមទាំងក្បួនដង្ហែ ពិធីជប់លៀង និងការបាញ់កាំជ្រួចថែមទៀតផង៕