(សេអ៊ូល)៖ តារាប្រុស Minwoo សមាជិកក្រុម Shinhwa កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ដែលត្រូវបានគេដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទទៅលើស្រ្ដីចំនួន ០២នាក់។

តារាចម្រៀងរូបនេះត្រូវបានគេចោទប្រកាន់ថា បានបំពានទៅលើនារី ០២នាក់ ដោយថើបពួកគេដោយគ្មានការយល់ព្រម។ ក្រោយមក Minwoo បានសារភាពថា ខ្លួនបានប្រព្រឹត្តនៅបាមួយកន្លែង អំឡុងពេលខ្លួននៅជាមួយមិត្តភក្ដិដែលជាតារាដូចគ្នាចំនួនប៉ុន្មាននាក់ ហើយរូបគេបានដើរទៅតុមួយកន្លែងនៅក្បែរនោះ ដែលជាកន្លែងនារី ០២នាក់ និងមិត្តភក្ដិរបស់គេបានកំពុងអង្គុយជជែកគ្នាលេងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

ស្រីម្នាក់នៅក្នុងចំណោមស្រី្ដម្នាក់ទៀតបានរាយការណ៍ថា ហេតុការណ៍ខាងលើបានកើតឡើងនៅម៉ោង ៦៖៤៤ព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃបន្ទាប់ ហើយបានគេរាយការណ៍ថា Minwoo បានចាប់ថើបមុខរបស់នាង និងឱបនាង។ យ៉ាងណាមិញ Minwoo មិនទាន់ត្រូវបានប៉ូលីសសួរចម្លើយទាក់ទងនឹងហេតុការណ៍នេះនៅឡើយទេ៕