(ភ្នំពេញ)៖ វីដេអូ Pre-wedding Story នៃគូស្នេហ៍មួយគូ ដែលកំពុងមានការចាប់អារម្មណ៏នៅលើបណ្តាញសង្គម ដោយបានបង្ហាញពីនិស្ស័យ អតីតកាលមកដល់បច្ចុប្បន្នកាល។ ដោយមានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើន។

អ្នកនាង រាជិនី ដែលជាភរិយាលោក ជា វ៉ាន់សាន្តជាកីឡាហាប់គីដូនៃសហព័ន្ធមែរកីឡាហាប់គីដូបានអោយដឹងថា តាមរយៈវីដេអូឃ្លីប Pre-wedding Story នេះ បានបង្ហាញពីសកម្មភាពនៃគូស្នេហ៍នេះស្គាល់គ្នា និងជាគូស្នេហ៍តាំងពីអតីតជាតិ នាសម័យបុរាណកាលរហូតដល់សម័យ។ អតីតដោយបានស្គាល់គ្នាម្តងដែលគេហៅថា គូព្រេងមិនព្រាត់ទៅដល់ណាជួបគ្នានៅទីនឹងដោយចៃដន្យ ហើយក៏បានចាប់ដៃគូគ្នាម្តងទៀត ក្នុងនាមជាគូស្នេហ៍ភក្តីនាសម័យអ៊ីនធឺណេត។ ភាពស្រស់ស្អាតនៃគូស្នេហ៍ និងអត្ថន័យដ៏ច្រាលជ្រៅវីដេអូឃ្លីប Pre-wedding Story នេះ ទទួលបានការសរសើរថា ធ្វើបានល្អ មើលទៅប្លែកភ្នែកដែលកំពុងឆក់យកបេះ ដូងអ្នកប្រើប្រាស់បណ្តាញសង្គម។

សូមរំលឹកថា គូស្នេហ៍មួយគូនេះបានរៀបអាពាហ៍ពិពាហ៍តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ ហើយសម្រាប់ Pre-wedding Story នេះ ទើបតែនិពន្ធសាច់រឿងបទចម្រៀងរួចពេលថ្មីៗនេះ និងដឹកនាំសម្តែងដោយលោក លី ស៊ិនហួន, ថត និងកាត់តដោយលោក រក្សា, តួសម្តែងប្រុសលោក ជា វ៉ាន់សាន្ត តួសម្តែងអ្នកនាង រាជិនី ដែលជាគូស្នេហ៍ពិតៗ៕