(ភ្នំពេញ)៖ កីឡាករបរទេស Okereke Timothy នៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានកំពុងតែនាំមុខគេបណ្តោះអាសន្ន ក្នុងការរកគ្រាប់ស៊ុតបញ្ចូលទីបាន ១៦គ្រាប់ច្រើនជាងគេបណ្តោះអាសន្នដដែល (Top scorer) ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឆ្នាំ២០១៩ គិតត្រឹមសប្តាហ៍ទី១៣ បញ្ចប់ជើងទី១។

កីឡាករស្បែកខ្មៅដែលពាក់លេខ៩៩ ក្នុងក្លឹបដែលស្ថិតនៅខេត្តសៀមរាប នៃប្រទេសកម្ពុជាមួយនេះ ក៏ជាក្រុមដែលកំពុងធ្វើព្យុះធ្វើភ្លៀងក្នុងលីគឆ្នាំនេះដែរ ដោយទើបតែចាញ់តែ ២ប្រកួតក្នុងចំណោម ១៣ប្រកួត ក្រៅពីឈ្នះ ៨ដង និងស្មើ ៣ដង ឈរនៅលេខរៀងទី៣ បណ្តោះអាសន្ន ដោយមាន ២៧ពិន្ទុផងនោះ ក្នុងចំណោម ១៤ក្រុមដែលកំពុងប្រកួតយ៉ាងក្តៅគគុកក្នុងការប្រជែងយកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះ។

ខាងក្រោមនេះ ជាកីឡាករចំនួន ៥រូប ដែលកំពុងនាំមុខគេក្នុងតារាង Top Scorer ក្នុងជុំទី១៖

១-កីឡាករ Okereke Timothy Chiemerie ពាក់លេខ៩៩ រកបាន ១៦គ្រាប់ (ក្លឹបអង្គរថាយហ្គឺរ)។

២-កីឡាករ Dzarma Bata ពាក់លេខ១១ រកបាន ១៣គ្រាប់ (ក្រសួងការពារជាតិ)។

៣-កីឡាករ Esho Omoba ពាក់លេខ៣០ រកបាន ១៣គ្រាប់ (ណាហ្គាវើល)។

៤-កីឡាករ Privat Mbarga ពាក់លេខ១០ រកបាន ១៣គ្រាប់ (ព្រះខ័នរាជស្វាយរៀង)។

៥-កីឡាករ PAULO VICTOR ពាក់លេខ៧៧ រកបាន១៣គ្រាប់ (ភ្នំពេញក្រោន)៕