(អង់គ្លេស)៖ ប្រជាជនរាប់ពាន់នាក់បាននាំគ្នាសម្រុកធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ នៃប្រទេសអង់គ្លេស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អំឡុងពេលដែលសីតុណ្ហភាពបានកើនឡើងខ្ពស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៩។

អ្នកធ្វើដំណើរជាច្រើនបានសម្រុកធ្វើទៅលេងនៅទីក្រុងមាត់សមុទ្រ Weymouth នៅ Dorset ដើម្បីហាលសំដិលថ្ងៃនៅទីនោះ។ Northolt និង Heathrow សីតុណ្ហភាពបានកើនឡើងដល់ ៣៤អង្សាសេ ដែលធ្វើឲ្យក្លាយទៅជាថ្ងៃដ៏ក្ដៅបំផុត ក្នុងចក្រភពអង់គ្លេសនៅឆ្នាំ២០១៩នេះ ប៉ុន្តែសីតុណ្ហភាពនេះក៏ជាថ្ងៃក្ដៅល្មមក្នុងអំឡុងខែមិថុនា នៅរយៈពេល ៤០ឆ្នាំមកនេះ ផងដែរ៕