(អង់គ្លេស)៖ ការប្រកួតប្រជែងជិះកង់ចម្ងាយ ១៩០គីឡូម៉ែត្រ នៃពានរង្វាន់ជាតិ HSBC National Championships បានចាប់ផ្ដើមធ្វើឡើងនៅកណ្ដាលទីក្រុង Norwich ប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យសប្ដាហ៍នេះ។ អ្វីដែលគេចាប់អារម្មណ៍នៅក្នុងការប្រកួតនេះ អ្នកជិះកង់នាំមុខគេបាននាំផ្លូវអ្នកចូលរួមប្រកួតទាំងអស់ទៅផ្លូវផ្សេង ដែលខុសពីទីតាំងដែលអ្នករៀបចំកម្មវិធីបានដាក់គោលដៅទុកមុន។

យ៉ាងណាមិញ ក្រោយពេលដែលអ្នកឈរមើលប្រណាំងកង់ បានបក'ដៃឲ្យប្ដូរទិសដៅ អ្នកជិះកង់បានត្រឡប់មកក្រោយវិញ និងបាននាំជិះផ្លូវត្រូវវិញ។ ការប្រណាំង​នៅលើកំណាត់ផ្លូវចម្ងាយ ១៩០គីឡូម៉ែត្រ ផ្នែកបុរស ត្រូវបានរៀបចំប្រណាំងឆ្លងកាត់ទីក្រុង Norwich ប្រទេសអង់គ្លេស ក្រោយពេលជិះឆ្លងកាត់​នៅតាមបណ្ដោយជួរមាត់សមុទ្រនៃតំបន់ Norfolk៕