(សេអ៊ូល)៖ យោងទៅតាមរបាយការណ៍នៅថ្ងៃទី០២ ខែកក្កដា បានឲ្យដឹងថា អតីតតារាចម្រៀង និងជាតារាសម្ដែង លោក Park Yoochun ត្រូវបានប្រឈមមុខជាមួយដំណាក់កាលកាត់ក្ដីជាលើកចុងក្រោយ ដោយតុលាការផាកពិន័យតារាវ័យ ៣៣ឆ្នាំរូបនេះ នូវទឹកប្រាក់ប្រមាណ ១២០០ដុល្លារអាមេរិក និងជាប់ឃុំខ្លួន រយៈពេល ១០ខែក្នុងគុក ប្រសិនបើលោកបំពានច្បាប់ណាមួយ កំឡុងពេលការគ្រប់គ្រងតាមដានរបស់សមត្ថកិច្ចរយៈពេល២ឆ្នាំ។

Park Yoochun ត្រូវបានគេកាត់ក្ដីបែបនេះ ដោយសារតែរូបលោកមិនធ្លាប់បានប្រព្រឹត្តិបទឧក្រិដ្ឋអ្វីពីមុនមកឡើយ។

សូមរំឮកថា កាលពីដើមឆ្នាំ២០១៩ Park Yoochun ត្រូវបានចោទប្រកាន់ពីបទទិញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១.៥គីឡូក្រាម រួមជាមួយអតីតគូដណ្ដឹងរបស់ Hwang Hana៕