(សេអ៊ូល)៖ ខ្សែភាពយន្តដ៏ល្បីរបស់កូរ៉េ ដែលកក្រើកនៅកម្ពុជាកាលពីឆ្នាំ ២០១៦ មានចំណងជើងថា «រថភ្លើងទៅប៊ូសាន» ឬ «Train to Busan» ត្រូវបានយកមកថតជាខ្សែភាពយន្តថ្មី កាលពីចុងខែមិថុនា កន្លងទៅ ដែលមានចំណងជើងថា «Bando» ឬ «Peninsula»។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្សែភាពយន្ត វគ្គ២ នេះ គេឃើញសុទ្ធតែមានតួអង្គថ្មីៗចូលរួមសម្ដែង។

រឿងរ៉ាវវគ្គ២នេះ នឹងនិយាយពីឧបទ្វីបកូរ៉េ៤ឆ្នាំក្រោយ បន្ទាប់ពីហេតុការណ៍ដែលបានកើតមានឡើងនៅក្នុងរឿង «រថភ្លើងទៅប៊ូសាន»។ ដោយមានមនុស្សម្នាជាប់​នៅទីនោះ រង់ចាំការសង្គ្រោះទាំងគ្មានក្តីសង្ឃឹមក្នុងការរស់រានមានជីវិត។

តួឯកប្រុសក្នុងរឿង «Peninsula» គឺលោក Kang Dong Won សម្តែងជាតួ Jung Suk។ ខ្សែភាពយន្តវគ្គ២នេះ បានចាប់ផ្តើមថតកាលពីថ្ងៃទី២៤ ខែមិថុនា ដោយអ្នកដឹកនាំរឿងដដែល សង្ឃឹមថានឹងមានការគាំទ្រខ្លាំងដូចជាវគ្គ១ផងដែរ៕

តួអង្គវគ្គ ១

តួអង្គវគ្គ ២