(សេអ៊ូល)៖ យោងទៅតាមព័ត៌មាន Money Today បានឲ្យដឹងថា ក្រុមតារាចម្រៀង EXO ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមួយ នៅ Blue House ហើយក៏បានជួបជាមួយប្រធានាធាបតីអាមេរិកលោក Donald Trump ផងដែរ។ កាលពីពេលថ្មីៗនេះ ប្រធានាធីបតីលោក Donald Trump បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងជំនួបប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ិន (Moon Jae In)។

ក្នុងនោះដែរ បើយោងទៅតាមព័ត៌មានក្នុងស្រុក បានឲ្យដឹងថា EXO ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធី តាមរយៈ Ivanka Trump ដែលជាកូនស្រីរបស់លោកDonald Trump។

Ivanka Trump ធ្លាប់បានចែករំលែកចំណាប់អារម្មណ៍ ដែលនាងមានទៅលើតន្រ្ដី K-pop អំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីខែកុម្ភៈ ឆ្នាំ ២០១៨។ ក្រោយពេលបានជួបជាមួយក្រុម EXO ក្នុងព្រឹត្តិការណ៍បិទបញ្ចប់ «PyeongChang Winter Olympics» នាងបាននិយាយថា «កូនៗរបស់ខ្ញុំគឺជាអ្នកគាំទ្រពេញទំហឹង។ ខ្ញុំស្ទើរតែមិនជឿទេថា ខ្ញុំបានជួបអ្នក(EXO)»។ EXO ត្រូវបានគេប្រទះឃើញ ពេលពួកគេបានប្រគល់អាល់ប៊ុម និងចាប់ដៃជាមួយលោក Donald Trump និង Ivanka Trump៕