(អូសាកា)៖ ប្រព័ន្ធបែងចែកប្រភេទសំរាម ក្នុងទីក្រុង Osaka មានលក្ខណៈពិសេស ខុសៗប្លែកពីគ្នា ហើយគេត្រូវបែងចែកប្រភេទសម្រាមនិមួយៗ។ ប្រព័ន្ធបែងចែក​ប្រភេទសំរាមនិមួយៗត្រូវបែងចែកជា ១០ ផ្នែកផ្សេងគ្នា សម្រាប់ចោលសំរាមប្រភេទខុសគ្នា ទៅតាមផ្នែក។ ប្រព័ន្ធបែងចែកកាកសំណល់របស់ទីក្រុង មិនត្រឹមតែមានគោលបំណងធ្វើឲ្យទីក្រុងស្អាតប៉ុណ្ណោះទេ តែការបែងចែកប្រភេទសម្រាម ក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចទីក្រុងផងដែរ។

នៅក្នុងផ្នែកសម្រាប់ដាក់កាកសំណល់ក្រដាស មានផ្នែកតូចមួយ សម្រាប់ដាក់កាសែតមួយមុខតែប៉ុណ្ណោះ​។ សម្រាប់ផ្នែកដបប្លាស្ទិក គម្របដប និង ដប ត្រូវដាក់ចូលទៅក្នុងធុងផ្សេងៗគ្នា។ ប្រភេទនៃសម្រាមភាគច្រើន នឹងដឹកជញ្ចូនទៅកាន់ទីក្រុងរោងចក្រដុតរំលាយ Maishima។ សំរាមដែលឆេះត្រូវបានកែច្នៃជាសម្ភារៈសំណង់ សម្រាប់គម្រោងសាងសង់ដីនិងផ្លូវថ្នល់របស់ទីក្រុង។ ថាមពលដែលបង្កើតក្នុងអំឡុងពេលដុត ត្រូវបានប្រើប្រាស់ ដើម្បីផលិតអគ្គីសនី៕