(រីយ៉ូ)៖ ការប្រកួតដណ្តើមពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន Copa America 2019 នៅពេលនេះបានរកឃើញក្រុមខ្លាំង ៤ក្រុមឡើងមកប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមានក្រុមម្ចាស់ផ្ទះប្រេស៊ីល អាហ្សង់ទីន ប៉េរូ​ និងឈីលី ក្នុងនោះក្រុមប៉េរូ​ បានយកឈ្នះក្រុមជើងឯក ១៥ស័មយកាល អ៊ុយរ៉ាហ្កាយ ដោយលទ្ធផល ៥-០ ដោយប៉េណាលទី ១១ម៉ែត្រ នៃវគ្គ ៨ក្រុម។

សម្រាប់ការប្រកួតរវាងក្រុមទាំង ៤នៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ Copa America ក្នុងនោះក្រុមខ្លាំងប្រេស៊ីល ត្រូវប៉ះក្រុមខ្លាំងអាហ្សង់ទីន នាថ្ងៃទី ៣ខែកក្កដា និងក្រុមការពារតំណងជើងឯកឈីលី ត្រូវប៉ះក្រុមប៉េរ៉ូ នៅថ្ងៃទី ៤ខែកក្កដា ឆ្នាំ២០១៩ ដើម្បីរកកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

បញ្ជាក់ផងថា សម្រាប់ក្រុមខ្លាំងទាំង ៤សុទ្ធសឹងធ្លាប់ឈ្នះពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន ដូចគ្នាក្នុងនោះម្ចាសផ្ទះប្រេស៊ីល ធ្លាប់ឈ្នះបាន ៨ដង អាហ្សង់ទីន ១៤ដង ឈីលី ២ដង និងប៉េរ៉ូ ២ដង គ្រាដែលក្រុមអ៊ុយរ៉ាហ្កាយ គឺជាក្រុមដែលឈ្នះច្រើនជាងគេបាន ១៥ដង៕