(ភ្នំពេញ)៖​ លោក Olivier Van Bockstael អ្នកនិពន្ធរឿង «ព្រឺ» បានថ្លែងអះអាងថា លោកហ៊ានភ្នាល់ជាមួយទស្សនិកជនថា គ្មានអ្នកណាស្មានត្រូវទេថា «អ្នកណាជាឃាតក?» ក្នុងនៅក្នុងខ្សែភាពយន្តនេះ។ រឿង «ព្រឺ» សរសេរឡើងដើម្បីពញ្ញាក់អារម្មណ៍ទស្សនិកជន និងឲ្យគ្រប់គ្នាស្លុង ជាមួយអ្នកគ្រូមាលា ដែលមកបង្រៀននៅភូមិដាច់ស្រយាល មានរឿងឃាតកម្ម ដ៏គួរឲ្យភ័យខ្លាច។ អ្វីគួរឲ្យខ្លាចបំផុតគឺ នាងមិនអាចទុកចិត្តអ្នកណា សូម្បីតែអ្នកស្និទ្ធស្នាល។

ខ្សែភាពយន្តរឿង «ព្រឺ» ក៏នាំមកជូននូវទស្សនីយភាពដ៏ស្រស់ស្អាតនៅតំបន់មួយ និងការចូលរួមសម្តែងពីតារាស្រស់ស្អាត មានទេពកោសសល្យ កញ្ញា វណ្ណៈ បូរមី និង មឿន ឯកសុភារិទ្ធ និងតួជាច្រើនទៀត។​ កាន់តែពិសេសលោកស្រី ស្វែង សុជាតា តារាសម្តែងបានគ្រប់ទម្រង់ ក៏បង្ហាញមុខក្នុងរឿង «ព្រឺ» ក្នុងនាមជាជនគួរឲ្យសង្ស័យម្នាក់ដែលអាចជាឃាតករផងដែរ។

តើលោកអ្នកហ៊ានភ្នាល់ ជាមួយនឹងលោក Olivier ដែរឬអត់ថា អាចស្មានដឹងថា «អ្នកណាជាឃាតក?»៕