(សេអ៊ូល)៖ កាសែត Maeil Business របស់កូរ៉េខាងត្បូង បានរៀបរាប់ពីទ្រព្យសម្បត្តិ Song Joong Ki និង Song Hye Kyo ដែលត្រូវបែងចែកគ្នា នៅពេលលែងលះ។

តាមការដឹងពីកាសែត Maeil Business បានឲ្យដឹងថា Song Joong Ki តម្លៃខ្លួនរបស់លោក បានកើនឡើង តាំងពីមុនរៀបការជាមួយ Song Hye Kyo មកម្ល៉េះ ហើយជាទូទៅ លោកអាចរកបាន ៤០ លានវ៉ុន (ប្រហែលជាង ៣៤លានដុល្លារអាមេរិក) មកពីការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងពេលម្ដង។ តារាប្រុសរូបនេះ ក៏អាចទិញអចលនទ្រពជាច្រើន ជាមួយលុយដែលអាចរកបានតាំងពីប្រឡូកចូលសិល្បៈជាលើកដំបូង។ ជាមួយគ្នានេះផងដែរ Song Joong Ki បានចំណាយលុយទិញវិឡាមួយកន្លែង ក្នុងភូមិ Seorae សង្គាត់់Seocho ដែលមានតម្លៃប្រហែលជាង ២.២ លានដុល្លារអាមេរិក ហើយបានទិញភូមិគ្រឹះនៅក្នុងតំបន់ Itaewon សង្កាត់Yongsan ដែលមានតម្លៃប្រហែលជាង ៨.៦ លានដុល្លារ ដែលត្រូវបានគេដឹងថាជាកន្លែងប្ដីប្រពន្ធត្រកូល Song រស់នៅជាមួយគ្នា ក្រោយរៀបការរួច។

ចំណែកឯតារាស្រី Song Hye Kyo វិញ ក្លាយជាកំពូលតារាយូរជាង Song Joong Ki ដូច្នេះហើយទើបបានជានាងមានទ្រពសម្បត្តិច្រើន។ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ មានអចលទ្រពចំនួន ៣ក​ន្លែង នៅក្នុងទីក្រុងសេអ៊ូល។ ផ្ទះដែលនាងចំណាយប្រាក់ទិញកាលពីឆ្នាំ ២០០៤ មានតម្លៃប្រហែលជាង៤.៤ លានដុល្លារអាមេរិក បច្ចុប្បន្នកើនឡើងដល់ជាង ៨.៦ លានដុល្លារអាមេរិក ហើយនាងបានទិញវិឡាទំនើបមួយ ដែលមានតម្លៃប្រហែលជាង ២.៦ លានដុល្លារអាមេរិក។ តារាស្រីរូបនេះ ក៏ទិញផ្ទះមួយ មានតម្លៃប្រហែលជាង ៧.៩ លានដុល្លារ នៅឆ្នាំ២០១៧។ អចលទ្រពទាំង ០៣ កន្លែងរបស់តារាស្រីរូបនេះ ស្ថិតនៅក្នុងតំបន់ Samseong មានតម្លៃសរុបប្រហែល ១៧.៨ លានដុល្លារអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Song Hye Kyo ក៏មានខុនដូរមួយកន្លែងទៀត ដែលនាងរៀបចំទុកខ្លួនឯង ស្ថិតនៅទីក្រុងឡុងដ៍ សហរដ្ឋអាមេរិក អំឡុងពេលថតខ្សែភាពយន្ត មានចំណងជើងថា «Fetish» កាលពីឆ្នាំ ២០០៨ មានតម្លៃប្រហែល ១.៧ លានដុល្លារអាមេរិក នាពេលនោះ។

ដោយសារតែប្ដីប្រពន្ធត្រកូល Song មានចំណងអាពាហ៍ពិពាហ៍ជាមួយគ្នា រយៈពេលខ្លី និងមានទ្រពសម្បត្តិដ៏ច្រើនមហាសាល មុនពេលរៀបការ ដូច្នេះទ្រព្យសម្បត្តិដែលប្ដីប្រពន្ធមួយគូរនេះ មានរួមគ្នាតាំងពីពេលរៀបការមក មានចំនួនតិចតួចតែប៉ុណ្ណោះ។ Maeil Business សង្ឃឹមថា ប្ដីប្រពន្ធមួយគូនេះ នឹងបែងចែកទ្រព្យសម្បត្តិគ្នាដោយសន្តិវិធី ពោលគឺមិនមានជម្លោះកើតឡើង៕