(លីវេីភូល)៖​ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានព្រមព្រៀងចុះកិច្ចសន្យានាំយកកីឡាករវ័យក្មេង Sepp van den Berg ដែលជាខ្សែការពារកណ្តាលមកពីក្លឹប PEC Zwolle របស់ហូឡង់ ដោយមានតម្លៃផ្ទេរប្រមាណ ១,៣លានផោននេះបើតាមចេញផ្សាយ cengnews នាថ្ងៃទី ២៨ខែមិថុនា ឆ្នាំ២០១៩ ដោយនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១ខែកក្កដា ឆ្នាំ២០១៩នេះ។

កីឡាករអាយុ១៧ឆ្នាំ Sepp van den Berg ដែលមានកម្ពស់១,៨៩ម៉ែត្រ អាចនិងមានតម្លៃខ្លួនឡើងបន្ថែមប្រមាណ ៤,៤លានផោននៅពេលខាងមុខបើសិនកីឡាកររូបនេះបង្ហាញទម្រុងលេងយ៉ាងល្អជាមួយក្រុម Liverpool គ្រាដែលរូបគេក៏ធ្លាប់ជាគោលដៅរបស់ក្លឹបធំៗជាមួយចំនួនដូចជា Ajax, Bayern Munich និង PSV Eindhoven ផងដែរ។

បញ្ជាក់ផងថា កីឡាករវ័យក្មេងនៃក្រុមជម្រើសជាតិសញ្ជាតិហូឡង់ ដែលស្ថិតក្នុងកម្រិត U-21កីឡាករ Sepp van den Berg បានចូលលេងក្នុងក្រុមឈុតធំនៃក្លឹប PEC Zwolle ដែលស្ថិតក្នុងក្របខណ្ឌលីគកំពូលហូឡង់ Eredivisie បានចំនួន ១៥ប្រកួត៕